ខ្សែប្រយុទ្ធ Sergio Agueroបំបែកឯតទគ្គកម្មពីរនៅក្របខណ្ឌ EPL អំឡុងពេលCity ប្រកួតជាមួយក្រុម Aston Villa

        ខ្សែប្រយុទ្ធ Sergio Agueroរបស់​ក្លឹប Man City​ រកបាន​៣គ្រាប់​ ខណៈ​ពេល​ក្រុម​ការពារតំណែងជើងឯកនេះ​បាន​យក​ឈ្នះ​ក្រុម Aston Villa ៦-១កាល​ពីថ្ងៃអាទិត្យ​ ដោយ​បំបែកឯតទគ្គកម្មពីរនៅក្របខណ្ឌ PL ។

        ​ខ្សែប្រយុទ្ធរូបនេះ​រកបាន​គ្រាប់បាល់​ហ៊ែទ្រិក​ដ៏អស្ចារ្យសម្រាប់​ក្រុម City នៅពហុកីឡាដ្ឋាន Villa Park ដែលក្នុងនោះ Ageuro មានឱកាស​រកបាន៣គ្រាប់​ ហើយនេះជា​លើកទី​​១២ហើយនៅក្របខណ្ឌ​​ PL ដែល​កីឡាករ​រូបនេះ​បាន​ក្លាយ​ជា​កីឡាករ​ដែល​រកបាន​គ្រាប់បាល់​ច្រើន​ជាងគេនៅគ្រប់ការ​ប្រកួត។

        ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនវ័យ៣១ឆ្នាំរូបនេះ​ ជា​កីឡាករ​ដែល​រកបាន​គ្រាប់បាល់ច្រើន​ជាងគេនៅក្លឹប​ City ហើយរកបាន​គ្រាប់បាល់ដ៏ល្អនៅនាទីទី​២៨​ ធ្វើ​ឲ្យ​ស្ថិតិគ្រាប់បាល់កើន​ដល់​១៧៥​គ្រាប់ស្មើនឹងអតីតវីរ:បុរសរបស់ក្លឹប Arsenal លោក Thierry Henry ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16