មហាសេដ្ឋីអាហ្វ្រិកលោកAliko Dangote បង្ហាញពីបំណងចង់បានក្លឹប Arsenal នៅឆ្នាំ២០២១

        មហាសេដ្ឋីសញ្ជាតិនីហ្សេរីយ៉ា Aliko Dangote បានប្រកាសពីចេតនារបស់លោកជាថ្មីម្តងទៀតក្នុងការតាមទិញ​ក្លឹប Arsenal នៅ​ឆ្នាំ​២០២១។អ្នក​មានជាងគេនៅអាហ្វ្រិករូបនេះដែលកន្លងមកធ្លាប់អះអាជា​បន្តបន្ទាប់អំពីចេតនាក្នុងការតាមទិញ​ក្រុម​កាំភ្លើងធំ Arsenal នេះ។

        អស់រយៈ​ពេល​៥ឆ្នាំមក​ហើយ មហារសេដ្ឋីវ័យ​៦២​ឆ្នាំរូបនេះ​​បានធ្វើ​ការអះអាងដាច់ដោយឡែកពីគ្នា​ជាច្រើនលើកច្រើនសា​ គឺ​មិនតិចជា​៥លើកទេ អំពី​ចេតនា​ចង់​កាន់កាប់ក្លឹបនៅពហុកីឡាដ្ឋាន Emirates ។

        យោង​តារាងឈ្មោះមហាសេដ្ឋីរបស់​ Bloomberg លោក Aliko ដែល​ជា​មហាសេដ្ឋីលំដាប់ទី​៩៦​ក្នុង​ពិភព​លោក​បានចាប់ផ្តើម​អាជីវកម្ម​ដំបូងរបស់លោកក្នុងវ័យ​២១​ឆ្នាំ​ ហើយ​បានក្លាយ​ជា​ម្ចាស់ក្រុមហ៊ុនផ្គត់ផ្គង់​ស៊ីម៉ង់ធំបំផុតនៅអាហ្វ្រិក​។

        លោកបាន​ប្រាប់​សារព័ត៌មាន Reuters កាលពីឆ្នាំ​២០១៨​ថា “​យើង​នឹង​តាម​ទិញក្លឹប Arsenal នៅ​ឆ្នាំ​២០២០​ បើទោះបីជា​មានគេទិញក៏ដោយ ក៏យើងនឹង​នៅ​តែ​តាមទិញដែរ”៕

adverise with khmeread