កីឡាករចាស់វស្សា Fernando Llorenteអាចវិលត្រឡប់មកក្លឹប Spursវិញ

        ខ្សែប្រយុទ្ធ Fernando Llorenteអាចនឹង​វិលត្រឡប់​មក​ក្លឹប Spursវិញ ខណៈពេល​ក្លឹបនេះ​ព្យាយាមដោះស្រាយ​បញ្ហា បន្ទាប់ពី​ខ្សែប្រយុទ្ធ Harry Kane រងរបួស​។

        Llorente បានចាកចេញពី​ក្លឹប​ Spurs កាល​ពី​រដូវក្តៅ​ ដើម្បីទៅ​ចូល​រួម​ជាមួយ​ក្លឹប Napoli ប៉ុន្តែ​នៅពេលនេះ​ប្រហែលជា​អាចវិលត្រឡប់​ទៅ​កាន់ទីក្រុងឡុងដ៍​វិញ។ 

        មាន​ការអះអាងថា ខ្សែប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ​ប្រហែលជា​វិលត្រឡប់​មក​វិញ​ អំឡុង​រដូវកាល​ទិញដូរ​នៅខែមករា​នេះ។​Llorente រកបាន​៤គ្រាប់​ក្នុង​២១​ប្រកួត​សម្រាប់ក្រុម​អ៊ីតាលី​ ចាប់តាំងពី​បានចូល​រួម​នៅ​រដូវក្តៅនេះ។

        លោក Jose Mourinhoគ្មាន​ខ្សែប្រយុទ្ធ​ជម្រើស​ទី២​ដ៏ល្អនោះទេ​ ​ក្រៅពី​Lucas និងSon Heung Min ដូច្នេះ​ការវិលត្រឡប់​របស់​ Llorente អាចជាជម្រើស​ដ៏ល្អ។

        កីឡាករ​វ័យ​៣៤​ឆ្នាំ​រូបនេះ​កំពុង​ឈាន​ដល់​ទីបញ្ចប់នៃអាជីព​របស់​ខ្លួន ប៉ុន្តែ​នៅតែអាចផ្តល់ជា​ជម្រើស​ក្នុងឋានៈ​ជា​កីឡាករ​គោលដៅ​របស់ក្លឹប Spurs ៕ 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16