Man Utdអាចនឹងបង្ខំចិត្តផ្តល់កិច្ចសន្យាថ្មីបន្តដល់ខ្សែបម្រើNemanjaMatic

        ក្លឹប Man Utd​អាចនឹង​បង្ខំចិត្ត​ផ្តល់​កិច្ច​សន្យា​ថ្មីបន្តដល់​ខ្សែ​បម្រើ​ NemanjaMatic ដើម្បី​ដោះស្រាយ​បញ្ហា​កីឡាករ​របួស​នៅតំបន់បម្រើ។

        ខ្សែបម្រើវ័យ​៣១​ឆ្នាំរូបនេះ​នៅសល់​រយៈពេល​៦ខែទៀត​ក្នុង​កិច្ចសន្យា​ជាមួយ Man Utdហើយ​មាន​សិទ្ធិ​ចរចា​ជាមួយ​ក្លឹបផ្សេងទៀតនៅខែមករា។ ការចាកចេញរបស់កីឡាកររូបនេះ​ពីក្លឹប​ Man Utd​គ្រោងនឹង​កើត​មាន​យូរមក​ហើយ​ ប៉ុន្តែនៅពេលនេះ Man Utd​អាចនឹង​ប្តូរ​ចិត្ត​ដោយសារតែ​បញ្ហារបួស។

        ក្រុម​របស់​លោក Ole Gunnar Solskjaer កំពុងខ្វះ​ខ្សែបម្រើខណ:Paul Pogbaអវត្តមានដោយ​សារតែ​មាន​បញ្ហា​របួស​ ចាប់តាំង​ពី​ខែសីហាមក​ ហើយថ្មីៗបំផុតនេះ កំពុង​វះកាត់​របួស​កជើងផងដែរ។ចំណែក​កីឡាករ Scott Mc Tominayក៏ខកខានមិនបានប្រកួត​ផងដែរ ចាប់តាំងពី​រងរបួសមក។

        Man Utd​បាន​ប្រាប់តំណាង​របស់ Matic​ថា ពួកគេមាន​បំណង​ពន្យារ​កិច្ច​សន្យា​រយៈ​ពេល​១២​ខែទៀត៕

adverise with khmeread