ទីក្រុង Venice ទើបជន់លិចថ្មីៗនេះ ឥឡូវទឹកស្រកវិញសឹងតែឃើញភក់បាតប្រឡាយ

ជំនោរទាបបានធ្វើឱ្យប្រឡាយនៅទីក្រុង Venice ស្ទើរតែស្ងួតហួតហែង ពោលកន្លងផុតត្រឹមពីរខែប៉ុណ្ណោះ បន្ទាប់ពីទឹកជំនន់បានធ្វើឱ្យទីក្រុងអ៊ីតាលីមួយនេះមួយផ្នែកធំបានស្ថិតនៅក្រោមទឹក។

ទូកជាច្រើន ត្រូវបានគេឃើញថាស្ទើរតែទើរជាប់នៅលើឆ្នេរខ្សាច់ ខណៈកម្រិតទឹកបានធ្លាក់ចុះយ៉ាងខ្លាំង។

ប្រឡាយមើលទៅហាក់ដូចជារណ្តៅភក់ ហើយការធ្វើដំណើរទៅមកបានក្លាយជាបញ្ហាសម្រាប់មនុស្សភាគច្រើននៅក្នុងក្រុង។

នៅក្នុងខែវិច្ឆិកាទីក្រុង Venice បានជួបប្រទះនូវកម្រិតទឹកខ្ពស់បំផុតក្នុងរយៈពេលជាង ៥០ឆ្នាំ នៅក្នុងអ្វីដែលមនុស្សមួយចំនួននិយាយថា ជាលទ្ធផលដោយផ្ទាល់ពីការប្រែប្រួលអាកាសធាតុ។

ទីក្រុងជាង ២ភាគ៣ស្ថិតនៅក្រោមទឹកនៅគ្រានោះ ដោយអភិបាលក្រុងបានប៉ាន់ប្រមាណថា មានការខូចខាតដល់ទៅជាងមួយពាន់លានអឺរ៉ូ (១,១ពាន់លានដុល្លារ)។

ទីតាំងប្រវត្តិសាស្រ្តសំខាន់ៗ ដូចជាទីលាន St Mark's Square ត្រូវបានជន់លិច រីឯហាងលក់ដូរ និងអាជីវកម្មនានាត្រូវបិទទ្វារ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16