ស្រុតផ្លូវកៅស៊ូនៅកណ្តាលក្រុងចិន លេបឡានក្រុងអស់មួយ ស្លាប់៦បាត់ខ្លួន១០នាក់

ទូរទស្សន៍រដ្ឋចិនបានរាយការណ៍នៅថ្ងៃអង្គារទី១៤មករានេះថា រណ្តៅដ៏ធំមួយបានលេបឡានក្រុងនិងអ្នកថ្មើរជើងនៅក្នុងប្រទេសចិន ដែលបង្កឱ្យមានការផ្ទុះមួយ សម្លាប់មនុស្ស ៦ នាក់និងបាត់ខ្លួន ១០ នាក់ទៀត។

វីដេអូបានបង្ហាញមនុស្សនៅចំណតឡានក្រុងនាំគ្នារត់ចេញពីផ្លូវកំពុងស្រុត ខណៈឡានក្រុងប៉ើងឡើងលើមេឃ មុននឹងធ្លាក់ចូលរណ្តៅ។

មនុស្សជាច្រើនបានបាត់ខ្លួនទៅក្នុងរណ្តៅនោះ នៅពេលវារីកធំឡើង ក្នុងនោះរួមមានទាំងកុមារម្នាក់ផងដែរ។

វីដេអូបានបង្ហាញ ឧបទ្ទវហេតុ ដែលកើតឡើងនៅក្រៅមន្ទីរពេទ្យមួយ ក៏បានបង្កជាការផ្ទុះនៅខាងក្នុងនោះផងដែរ។

ទូរទស្សន៍ CCTV បាននិយាយថា ការស្វែងរកនិងជួយសង្គ្រោះកំពុងដំណើរការ ហើយមូលហេតុនៃគ្រោះថ្នាក់កំពុងស្ថិតក្នុងការស៊ើបអង្កេត។

ទូរទស្សន៍ CCTV បានថាឧបទ្ទហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ៥ និង ៣០ នាទីល្ងាចថ្ងៃចន្ទ ក្នុងទីក្រុង Xining នៃខេត្ត Qinghai ហើយមនុស្ស ១៦ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16