51cd7148 f2db 4e6f a038 cc439fcd8a78

ឃាត់​ស្ត្រី​ម្នាក់​ពាក់​ពន្ធ​គ្រឿងញៀន​

      ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ក្បាលកោះ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃទី​22​មីនាឆ្នាំ​2016​នៅ​ចំណុច​ក្នុង​ខ្ទម​ភូមិ​ព្រែក​ធំ​1 សង្កាត់​ក្បាលកោះ  ខណ្ឌ​ច្បារអំពៅ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន។​

      ប៉ូ​លិ​សិ​យាយ​ថា ជនសង្ស័យ​ឈ្មោះ​សុខ ពិត ភេទ​ស្រី អាយុ​29​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ក្នុង​ខ្ទម ភូមិ​ព្រែក​ធំ​1 សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ។​

      វត្ថុតាង​ដកហូត​រួមមាន​:​ក្រាម​ព​ណ៍ស​ថ្លា​1​កញ្ចប់​ថង់​តូច​(​សង្ស័យ​ជា​ថ្នាំញៀន​),​ឧបករណ៍​ជក់​ថ្នាំញៀន​4​កំ​ប្លេ​, ដែកកេះ​9, កូន​កន្ត្រៃ​1, ទុយោ ជ​រ័​មួយចំនួន​, កូន​ថង់​ប្លា​ស្ទីក​សំរាប់​ច្រក​ថ្នាំញៀន​មួយចំនួន។​

      បច្ចុប្បន្ន ជនសង្ស័យ រួម​និង​វត្ថុតាង ឃាត់ខ្លួន បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

មតិយោបល់