ឃាត់ជនសង្ស័យ៥នាក់ ពីបទបង្ករបួសស្នាម និងបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិអ្នកដទៃនៅខណ្ឌបឹងកេងកង

ភ្នំពេញ ៖ ប៉ូលិសប៉ុស្ដិ៍រដ្ឋបាលទួលស្វាយព្រៃទី១ បានឃាត់ខ្លួនជនសង្ស័យ៥នាក់ ពីបទហិង្សាដោយចេនា បង្ករបួសស្នាម និងបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិអ្នកដទៃ នៅចំណុចមុខផ្ទះលេខ៤៤៤ ផ្លូវលេខ១៩៣ ក្រុម៤៤ ភូមិ៦ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង​២និង២០នាទី រំលងអធ្រាត្រ។

ប៉ូលិសនិយាយថា ជនសង្ស័យ៥នាក់រួមមាន ១- ឈ្មោះ រាជ បញ្ញារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស,២- ឈ្មោះ ផេ រ៉ាវី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ,៣-ឈ្មោះ សុវណ្ណ សីហា ភេទប្រុសអាយុ១៨ឆ្នាំ  ជនជាតិខ្មែរ មុខរបរសិស្ស,៤-ឈ្មោះ ហុី ច័ន្ទរស្មី ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរនិង៥-ឈ្មោះ លី ហុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស។ជនសង្ស័យទាំង៥នាក់ខាងលើមិនធ្លាប់ប្រើប្រាស់គ្រឿងញៀន (អវិជ្ជមាន) ។

ចំណែកភាគីជនរងគ្រោះ ៣ នាក់រួមមាន ១-ឈ្មោះ ដូង គង់ ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លាងរថយន្ដ,២-ឈ្មោះ ស្រេង ផាន់នី ភេទ ប្រុស អាយុ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លាងរថយន្ដនិង៣- ឈ្មោះ ស៊ូ រដ្ឋា ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លាងរថយន្ដ។

វត្ថុតាងចាប់យកមាន ខ្សែក្រវាត់ពណ៍ខ្មៅចំនួនមួយ និងម៉ូតូចំនួន៣គ្រឿង(ម៉ូតូម៉ាក និច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HP 9895 ,ម៉ូតូម៉ាក និច ពណ៌លឿងគ្មានពាក់ស្លាកលេខ និងម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HT 0278 )។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់បានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌបឹងកេងកងដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

adverise with khmeread