បុរសម្នាក់សម្លាប់នារីជាសង្សាររួចសម្លាប់ខ្លួនតាមក្រោយដោយសារភ្លើងប្រចណ្ឌ

ភ្នំពេញ ​៖​ ផ្ដើមចេញពីរឿងប្រចណ្ឌបុរសម្នាក់បានសម្រេចចិត្តសម្លាប់សង្សាររួចធ្វើអត្តឃាតតាមក្រោយ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​ ៨ព្រឹក​ ថ្ងៃអង្គារ ទី១៤​ ខែមករា​ ឆ្នាំ​២០២០​ ក្នុងបន្ទប់ជួលលេខ៧​ ជិតផ្សារបឹងសាឡាង​ ភូមិបឹងសាឡាង​ សង្កាត់- ខណ្ឌឫស្សីកែវ​​ ។ 

សមត្ថកិច្ចនិយាយថា ជនដៃដល់ឈ្មោះ​ ហ៊យ​ ផល្លា​ ហៅអាចេក​ ភេទប្រុស​ អាយុ​២៦ឆ្នាំ រងរបួសធ្ងន់​ជាកម្មកររោងចក្រ​ ស្នាក់បន្ទប់ជួលជាមួយជនរងគ្រោះ​ និងមានស្រុកកំណើតនៅ ខេត្តតាកែវ​ ។ចំណែកនារីរងគ្រោះឈ្មោះ សុខ​ ស៊ឹម​ ហៅអាពៅ​ ភេទស្រី​ អាយុ​ជាង​២០ឆ្នាំ ( ស្លាប់)​ ជាកម្មការិនី​រោងចក្រ​ ស្នាក់នៅបន្ទប់ជួល មានស្រុកកំណើត ខេត្តព្រៃវែង ។ 

ប្រភពពីសាច់ញាតិជនរងគ្រោះបានឱ្យដឹងថា ដំបូងដោយសារបាត់នារីរងគ្រោះ មិនឃើញទៅ បំពេញការងារ ទើបកើតការសង្ស័យ ពេលចេញពីធ្វើការនាំគ្នា មកដល់បន្ទប់របស់នារីរងគ្រោះ ហើយនាំគ្នាហៅ តែគ្មានអ្នកឆ្លើយ ទើបនាំគ្នាគាស់បន្ទប់ចូលឃើញស្ថានភាពនារីរងគ្រោះដេកស្ដូកស្ដឹងនិងជនដៃដល់អារកខ្លួនឯង ។ 

ភ្លាមៗ អ្នកទាំង២ត្រូវបានគេយកសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត តែដោយសារ ស្ថានភាពនារីរងគ្រោះធ្ងន់ធ្ងរ ហើយបានស្លាប់បាត់ទៅហើយ ។ឯជនដៃដល់កំពុងសង្គ្រោះបន្ទាន់ ស្ថិតក្រោមការឃ្លាំមើលរបស់សមត្ថកិច្ច ។ បច្ចុប្បន្នសពរបស់នារីរងគ្រោះខាងលើ ត្រូវបានក្រុមគ្រួសារ​ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16