វីរុសអាថ៍កំបាំងដែលសម្លាប់មនុស្សនៅចិន បានទៅដល់ស្រុកថៃ ខណៈអង្គការសុខភាពពិភពលោកប្រាប់មន្ទីរពេទ្យទាំងអស់លើពិភពលោកឱ្យត្រៀមលក្ខណៈទប់ទល់ជាមុន

ការព្រួយបារម្ភកំពុងកើនឡើងខ្លាំង ខ្លាចថា វីរុសអាថ៌កំបាំង ដែលបានសម្លាប់មនុស្សម្នាក់និងឆ្លងទៅមនុស្សរាប់សិបនាក់នៅក្នុងប្រទេសចិន អាចនឹងឆ្លងរាលដាល។

អង្គការសុខភាពពិភពលោក (WHO) ឥឡូវនេះបានប្រាប់មន្ទីរពេទ្យទាំងអស់នៅជុំវិញពិភពលោកឱ្យត្រៀមលក្ខណៈទប់ទល់ក្នុងករណីអាចមានការឆ្លងរាលដាល។

ក្រុមអ្នកវិទ្យាសាស្ត្រកំពុងទាល់គំនិត ដោយសារវីរុសនេះមិនធ្លាប់បានជួបពីមុនមកទេ។ ការធ្វើតេស្តរហូតមកទល់ឥឡូវបានបង្ហាញថាវាជាប្រភេទវីរុសមួយបង្កឡើងពីផ្តាសាយ។

មាន ៤១ ករណីផ្ទុះឡើងនៅក្នុងទីក្រុង Wuhan របស់ចិនចាប់តាំងពីខែធ្នូ។ អ្នកជំងឺម្នាក់បានស្លាប់ដោយសាររលាកសួត ដែលបណ្តាលមកពីវីរុសនេះ។

ទោះយ៉ាងណា ករណីដែលបានរកឃើញដំបូងនៅក្រៅប្រទេសចិន គឺក្នុងប្រទេសថៃកាលពីសប្តាហ៍មុន បានធ្វើឱ្យមានការព្រួយបារម្ភថាវីរុសនេះអាចឆ្លងព្រំដែន។

ស្ត្រីជនជាតិចិនម្នាក់ ដែលបានឈប់សម្រាកនៅប្រទេសថៃនិងឆ្លងវីរុសអាថ៍កំបាំងនេះ បានបង្កឱ្យមានការបង្កើនការត្រួតពិនិត្យនៅតាមអាកាសយានដ្ឋានថៃ។

ទោះបីជាវីរុសដំបូងត្រូវគេគិតថាចម្លងដោយសត្វក៏ដោយ ក៏ប៉ុន្តែអង្គការ WHO បាននិយាយថា ឥឡូវនេះមានភស្តុតាងនៃការឆ្លងពីមនុស្សទៅមនុស្ស។

វេជបណ្ឌិត Maria Van Kerkhove ប្រធានស្តីទីនៃអង្គភាពជំងឺលេចឡើងថ្មីៗរបស់អង្គការ WHO បាននិយាយថា ខ្លួនបានផ្តល់ការណែនាំដល់មន្ទីរពេទ្យទាំងអស់ជុំវិញពិភពលោកអំពីការគ្រប់គ្រងការឆ្លងជំងឺក្នុងករណីវីរុសនេះរាលដាល៕ ប្រភព៖ Daily Mail

adverise with khmeread