កើតមកមួយជីវិតស្រឡាញ់តែខ្យល់ព្យុះ សុខចិត្តជះលុយទិញឡានពាសដែកពិសេសដើម្បីតាមមើលព្យុះប្រមោយដំរីឱ្យកៀក

អ្នកដេញតាមព្យុះម្នាក់បានទិញឡានពាសដែកដើម្បីចូលមើលឱ្យកៀកព្យុះប្រមោយដំរី។ លោក Ryan Shepard បានទិញរថយន្តឈ្មោះ Tornado Intercept Vehicle ដែលគេប្រើដំបូងក្នុងភាពយន្ត Tornado Alley និងអាចទប់ទល់នឹងល្បឿនខ្យល់ ២៨២ គីឡូម៉ែត្រក្នុងមួយម៉ោង បន្ទាប់ពីធ្វើតេស្តក្នុងព្យុះមែនទែន។ 

រថយន្តទម្ងន់ជិត៦,៥តោន ដែលមើលទៅស្រដៀងរថយន្ត Batmobile ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ២០០៧ ហើយលោក Shepard បានឃើញវាលើកដំបូងក្នុងពេលធ្វើការជាជំនួយការផលិតកុនសម្រាប់រឿង Tornado Alley ដែលដាក់បញ្ចាំងក្នុងឆ្នាំ២០១១។

ក្រោយពីបានប្រើសម្រាប់ភាពយន្តនេះរួចមក រថយន្ត ដែលសាងសង់ចេញពីរថយន្តម៉ាក Dodge Ram 3500​ នឹងត្រូវប្រើនៅក្នុងភាពយន្តមួយទៀតនៅនិទាឃរដូវខាងមុខ។ 

លោក Shepard បានទិញវាពីអ្នកផលិតភាពយន្តរបស់ក្រុមហ៊ុន TIV លោក Sean Casey ហើយបានយកវាពីរដ្ឋ Illinois ទៅស្រុករបស់គាត់នៅក្រុង Greeley រដ្ឋ Colorado ក្នុងពេល២ថ្ងៃ។

លោក Shepard និយាយថាអំឡុងពេលធ្វើដំណើរ គាត់ត្រូវអ្នកដំណើរដទៃទៀតស្កាត់ឱ្យឈប់ឥតស្រាកស្រានដើម្បីសុំមើលឡានចម្លែករបស់គាត់។ 

គាត់ចាប់ផ្តើមស្រឡាញ់ខ្យល់ព្យុះពេលចូលរួមវគ្គបើកយន្តហោះនៅសាកលវិទ្យាល័យមួយកាលពី ១៤ ឆ្នាំមុន៕ 

adverise with khmeread