1

ពាក្យ​ចចាមអារ៉ាម​៖ Real Madrid ចង់បាន Morata មកវិញ​ដើម្បី​លក់​ឱ្យ Arsenal

​    ​បើ​យោងតាម​សារព័ត៌មាន​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​បានឱ្យដឹងថា Arsenal បាន​នាំមុខ​ក្នុង​ការនាំ​ខ្សែប្រយុទ្ធ Alvaro Morata មក​ទឹកដី Emirates ជាមួយ​ក្រុម​អធិរាជ​ស Real Madrid ត្រៀម​រួចរាល់​ដើម្បី​លក់​កីឡាករ​រូបនេះ​ឱ្យ​កាំភ្លើង​ធំ​។​

​    ​Morata បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​បន្ទាប់ពី​ចាកចេញ​ពី​ទីក្រុង​ម៉ា​ឌ្រី​ដ​ដើម្បី​ចូលរួម​ជាមួយ​ក្រុម​សេះបង្កង់ Juventus ប៉ុន្តែ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​មាន​លក្ខខណ្ឌ​នៅក្នុង​កុងត្រា​ដើម្បី​ទិញ​អតីត​កីឡាករ​របស់ខ្លួន​មកវិញ ដែល​អាស្រ័យទៅលើ​ការបង្ហាញ​ខ្លួន​របស់គេ​នៅក្នុង​រដូវ​កាល​នេះ​។​

​    ​វេ​ប​សាយ AS និយាយថា អធិរាជ​ស​ចង់​ទិញ​ខ្សែប្រយុទ្ធ​រូបនេះ​ក្នុងតម្លៃ ២៣,៥ លាន​ផោន​មុននឹង​លក់​ឱ្យ​កាំភ្លើង​ធំ​ក្នុងតម្លៃ ៣៩,៥ លាន​ផោន ដោយ​ធ្វើឱ្យ​រូបគេ​រកចំណូលបាន​យ៉ាង​ក្រាស់ក្រែល​។​

​    ​ប៉ុន្តែ​រឿងនេះ​គឺ​ស្ថិតនៅ​លោក Arsene Wenger ថា​តើ​គាត់​ចង់​ទិញ Morata ឬ​អត់ ហើយ​ក្រុម​យក្ស​នៅ​តំបន់​អឺរ៉ុប​ជាច្រើន​ក៏​កំពុង​ចាប់អារម្មណ៍​លើ​ខ្សែប្រយុទ្ធ​អន្តរជាតិ​អាល្លឺម៉ង់​ដែល​រកបាន ១០ គ្រាប់​ឱ្យ Juventus រដូវ​កាល​នេះ​ផងដែរ​។​

​    ​លោក Wenger កំពុងតែ​ស្វែងរក​កីឡាករ​នៅលើ​ទីផ្សារ​យ៉ាង​យកចិត្តទុកដាក់​មុន​រដូវ​កាល ២០១៦/១៧ ចាប់ផ្តើម ហើយ Morata ត្រូវបាន​ជឿថា ជា​គោលដៅ​ចម្បង​របស់​គ្រូ​សញ្ជាតិ​បារាំង​រូបនេះ​៕

ប្រភព៖ Metro

មតិយោបល់