adverise with khmeread 1111

​ចេះ​ប្រើ​ខ្ទឹមបារាំង​អស់​សក្តានុពល​ហើយ​ឬ​នៅ​? អាន​អត្ថបទ​នេះ​រួច​លោកអ្នក​ច្បាស់​ជា​ភ្ញាក់ផ្អើល​!

​    ​ខ្ទឹមស​ល្បី​ខាង​សមត្ថភាព​ថ្នាំ​ឣ​ង់​ទី​ប៊ី​ឣូ​តិច​បែប​ធម្មជាតិ​របស់​វា ប៉ុន្ដែ​ចុះ​ខ្ទឹមបារាំង​វិញ​? ចម្លើយ​នៃ​សំណួរ​នេះ​យើង​នឹង​ពិភាក្សា​ខាងក្រោម​។​

​    ​ប្រហែលជា​មនុស្ស​មួយចំនួន​បានដឹងថា​ខ្ទឹមបារាំង​គឺ​ល្អ​សម្រាប់​សុខភាព​រួម​របស់​យើង​រួចទៅហើយ ដូច្នេះ​នៅទីនេះ​យើង​នឹង​ណែនាំ​អ្នក​នូវ​បញ្ហា​សុខភាព​ឧស្សាហ៍​កើតឡើង​បំផុត ៥ យ៉ាង​ដែល​អាច​ព្យាបាល​ជាមួយនឹង​ខ្ទឹមបារាំង​តែមួយ​ប៉ុណ្ណោះ​។​

​    ​១. ជំងឺ​ហឹ​ង​ត្រចៀក​
​    ​កាត់​ខ្ទឹមបារាំង​ជា​ពីរ​កំណាត់ រួច​យក​ផ្នែក​ស្នូល​ខ្ទឹមបារាំង​រួច​ទ្រាប់​វា​ជាមួយ​កូន​ក្រណាត់​ស្តើង​មួយ បន្ទាប់មក​ដាក់​វា​ចូលក្នុង​ទៅ​សន្ទះ​ត្រចៀក​។ ទុកចោល​មួយ​យប់ ក្រោកពីដំណេក​អ្នកនឹង​បាន​ធូរស្រាល​។​
​    ​ចំណាំ​៖​ហាម​ដាក់ចូល​ខាងក្នុង​ប្រហោង​ត្រចៀក​តឹង​ខ្លាំងពេក​!

​    ​២. រលាក (​ក្រហាយ​ស្បែក រលាក​ស្បែក កន្ទួល​រមាស់ រលាក​ដោយសារ​កម្តៅថ្ងៃ​...)
​    ​ខ្ទឹមបារាំង​គឺ​ពិត​ជាមាន​ប្រយោជន៍​ដល់​សុខភាព​ខ្លាំងណាស់ នៅពេល​និយាយ​ដល់​ការ​រលាក​។ គ្រាន់តែ​កាត់​ជា​ពីរ​កំណាត់ និង​ដាក់​វា​ឱ្យចំ​កន្លែង​ដែល​អ្នក​រលាក​ចំនួន​ពីរ​នាទី​។ វា​នឹងធ្វើ​ឲ្យ​បាត់​ការឈឺចាប់​និង​ការ​រលាក​ធ្ងន់ធ្ងរ​។​

​    ​៣. សត្វ​ឃ្មុំ​ឬ​សត្វ​មាន​ត្រ​និ​ច​ទិច​ឬ​ខាំ​
​    ​សត្វ​មាន​ត្រ​និ​ច​ទាំងនេះ​អាចមាន​គ្រោះថ្នាក់​ខ្លាំងណាស់ ជាពិសេស​ចំពោះ​អ្នក​ដែលមាន​អា​ឡែ​រ​ស៊ី​ជាមួយនឹង​ឃ្មុំ​និង​សត្វ​មាន​ត្រ​និ​ច​។ កុំ​ភ័យ​បើ​នៅក្នុង​ស្ថានភាព​បែបនេះ​។ ដំបូង​ត្រូវ​ទាញយក​ត្រ​និ​ចវា​ចេញ​សិន ហើយ​ហាម​ប៉ះ​ឬ​ចុច​លើ​កន្លែង​ដែល​វា​ទិច​។ ភ្លាមៗ​នោះ ត្រូវ​កាត់​ខ្ទឹមបារាំង និង​ដាក់​ឲ្យ​ចំ​កន្លែង​ដែល​សត្វ​ទាំងនោះ​ទិច វា​នឹង​បាត់​ឈឺចាប់​ទៅវិញ​មួយ​រំពេច​។​

​    ​៤. បន្ថយ​ក្តៅខ្លួន​
​    ​ប្រសិនបើ​លោកអ្នក​ក្តៅខ្លួន​ខ្លាំង អ៊ីចឹង​សូម​កាត់​ខ្ទឹមបារាំង​ជា​បំណែក​តូច​មួយ​ចំណិត រួច​ត្រាប់​បាតជើង ហើយ​យក​ស្រោមជើង​មក​ពាក់​។ នេះ​គឺជា​វិធី​វិធី​កាត់បន្ថយ​ការឡើង​កម្តៅ​ក្នុង​ខ្លួន​ល្អ​បំផុត​។​

​    ​៥. បំបាត់​ជាតិពុល​
​    ​យ៉ាងហោចណាស់​ត្រូវ​ញាំ​ខ្ទឹមបារាំង​ស្រស់​ឱ្យបាន​មួយ​ដែរ​ក្នុង​មួយ​សប្ដាហ៍ ដើម្បី​បណ្ដេញ​ជាតិពុល​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់