adverise with khmeread Index

ឃាត់ខ្លួន៩នាក់ពាក់ព័ន្ធជួញដូរ និងប្រើប្រាស់គ្រឿងញៀន

     ភ្នំពេញ ៖ ជនសង្ស័យ៩នាក់ពាក់ព័ន្ធជួញដូរនិងប្រើប្រាស់គ្រឿងញៀនត្រូវបានអាវុធហត្ថខណ្ឌដង្កោចាប់ខ្លួនជាបន្តបន្ទាប់នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ ដែលស្ថិតនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ  ដោយបានដកហូតវត្ថុតាងមួយចំនួន។
     មន្ត្រីអាវុធហត្ថខណ្ឌដង្កោបានបានឲ្យដឹងថា ដំបូងកម្លាំងអាវុធហត្ថបានល្បាតក្នុងភូមិសាស្ត្រ ឃើញបុរស២នាក់មានការសង្ស័យក៏ធ្វើការឆែកឆេររកឃើញថ្នាំក្រាមពណ៌ស១កញ្ចប់តូច(សង្ស័យសារធាតុញៀន) ។ ជនសង្ស័យ១-ឈ្មោះ ពៅ
វុត្ថា ភេទប្រុស (ហៅក្រៅអាថា)អាយុ១៨ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកថ្លឹង សង្កាតជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ(ប្រើប្រាស់) និង២-ឈ្មោះ និល ផារត័្ន (ហៅក្រៅអាផ្លយ) ភេទប្រុស អាយុ១៦ មុខរបរមិនពិតប្រាកដ រស់នៅភូមិខាងលើ(ចែកចាយ) ។
     មន្ត្រីអាវុធហត្ថបន្តថា ក្រោយពីការសួរនាំហើយនៅវេលាម៉ោង២កន្លះរសៀលថ្ងៃទីដដែលក៏ឈានទៅដល់កន្លែងទិញ និងចែកចាយរួចធ្វើការឆែកឆេរជនពីរនាក់ទៀតដែលស្ថិតនៅភូមិខាងលើគឺ១-ឈ្មោះ ប៊ុន តុលា(ហៅឆែ) ភេទប្រុស អាយុ៣៣ មុខរបរជួញដូរគ្រឿងញៀនរស់នៅភូមិខាងលើ និង២-ឈ្មោះ ប៊ុន សីហា(ហៅសិលា) ភេទប្រុស អាយុ៣៨ មុខរបរចែកចាយនិងប្រើប្រាស់គ្រឿងញៀន រស់នៅភូមិខាងលើ ។ ដកហូតវត្ថុតាងជារួមមាន៖ ទូរស័ព្ទ ៨គ្រឿង
 ,ក្រាមពណ៌ស២កញ្ចប់,នាឡិកា៣ខ្សែ,ឧបករណ៍សំរាប់ជក់ចំនួន៣ដបនិងថវិកាមួយចំនួន ។
    មន្ត្រីអាវុធហត្ថបន្តទៀតថា នៅវេលាម៉ោង៤ល្ងាចថ្ងៃដដែលមានអាណាព្យាបាលមកប្តឹងថាមានការប្រើប្រាស់គ្រឿងញៀន រួចក៏ឈានទៅដល់ការឃាត់ខ្លួនមនុស្សចំនួន៥នាក់ទៀតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោរួមមាន១-ឈ្មោះ ឡុង សារ៉េត ភេទប្រុស អាយុ២០ឆ្នាមុខរបរកសិករ នៅភូមិព្រែកថ្លឹង សង្កាតជើងឯកខណ្ឌដង្កោ ភ្នំពេញ ២-ឈ្មោះ សារុន សុជាតិ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិខាងលើ ៣-ឈ្មោះ ពៅ វិចិត្រ អាយុ២៣ឆ្នាំ មុខរបរ
យោធា នៅភូមិខាងលើ ៤-ឈ្មោះ រិន ណារ៉ុង ភេទប្រុស អាយុ១៩ មុខរបរមិនពិតប្រាកដ រស់នៅភូមិខាងលើ និង៥-ឈ្មោះ រ៉ុន រដ្ឋា ភេទប្រុស(ហៅពស់វែក)
អាយុ១៨ មុខរបរមិនពិតប្រាដ រស់នៅភូមិខាងលើ ។ ដកហូតម៉ូតូបាន២គ្រឿង ម៉ាកSuzuki Nex ពណ៌លឿង  និងមួយគ្រឿងទៀតម៉ាកគុបមូល ពណ៌ស្លែ ។
     បច្ចុប្បន្នជនល្មើស រួមទាំងវត្ថុតាងបានបញ្ជូនទៅការិយាល័យ ប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញចាត់ការតាមនិតិវិធីច្បាប់ ៕

adverise with khmeread

មតិយោបល់