Da4ccc98 ed86 4ae5 ad3c ac40cc019e1a

ឃុំខ្លួន​ជនសង្ស័យ​៥​នាក់​លួច​បន្លំ​ម៉ូតូ​ដាក់​ផ្ញើ​៤​គ្រឿង​នៅ​ប៉ោយប៉ែត​

     បន្ទាយមានជ័យ ៖ នៅ​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០៦​នេះ​តុលាការខេត្ត​បន្ទាយមានជ័យ​បានទទួល​និង​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​ជនសង្ស័យ​ចំនួន​៥​នាក់​អំពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​លួច​បន្លំ​យក​ម៉ូតូ​ដាក់​ផ្ញើ​៤​គ្រឿង​មាន​គ្នាច្រើន​)​។​

      លោក​ឧត្ដមសេនីយ៍ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៥​នាក់​មាន​:១-​ឈ្មោះ​លីវ ស្វិត ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ២-​ឈ្មោះ ទូច សុ​ក្រិ​ត្យ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​៣-​ឈ្មោះ វ៉ាន់ ឆៃ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ៤-​ឈ្មោះ ផន សុ​ផុន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និង​៥-​ឈ្មោះ ផន ប៊ុន​ធី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ។​ទាំង​៥​នាក់​នេះ​រស់នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយ​បាន​បបួលគ្នា​លួច​ម៉ូតូ​បាន​ចំនួន​៤​គ្រឿង ដែល​ប្រព្រឹត្តិ​កាលពី​ថ្ងៃទី​១៨ ខែ​មិនា​ឆ្នាំ​២០១៦ នៅ​ចំណុច​ម្តុំ​ផ្លូវ​រថភ្លើង​គល់ស្ពាន​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​

      ជនរងគ្រោះ​ជា​ម្ចាស់ទ្រព្យ​មានឈ្មោះ​ឡេង វណ្ណៈ​ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​លក់ដូរ​រ​ស់​នៅ​ភូមិ​អូរជ្រៅ សង្កាត់​/​ក្រុង​ប៉ោយប៉ែត​។​

      ជនរងគ្រោះ​និយាយថា នៅ​ថ្ងៃកើតហេតុ​នោះ​កូនស្រី​របស់គាត់​ចេញពីផ្ទះ​ជិ​:​ម៉ូតូ​ម៉ាក​ស្គូ​ប​ពី ព៌​ណ​ផ្កាឈូក សេរី​២០១៣​ដើម្ប​យកទៅ​ផ្ញើ​ នៅ​កន្លែង​ ទទួល​ផ្ញើ​ម៉ូតូ​ក្បែរ​គល់ស្ពាន​ព្រំដែន រួច​ចូលទៅ​ផ្សារ​រុង​ក្លឿ​ប្រទេស​ថៃ​។​រហូតដល់​ម៉ោង​៤​ល្ងាច​ក្រោយពី​ត្រឡប់មក​មកវិញហើយ​ទៅយក​ម៉ូតូ តែ​ក៏​បាត់​ម៉ូតូ​ពី​កន្លែង​ផ្ញើ​និង​បាត់​អ្នកយាម​ទទួលបញ្ញើ​ឈ្នួល​តែម្តង​។​

      ​ទទួល​ពាក្យបណ្តឹង កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​នៅ​ថ្ងៃទី​២២ ខែ​មិនា ឆ្នាំ​២០១៦ លោក​ជា ដា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​និង​កំលាំង​អាវុធ​ចុះ​ស្រាវជ្រាវ​និង​ឈានដល់​ការឃាត់ខ្លួន​ចោរលួច​បន្លំ​ម៉ូតូ​បញ្ញើ​បាន​ចំនួន​៤​នាក់​និង​អ្នកទិញ​ផល​ចោរកម្ម​១​នាក់​នៅក្នុង​ក្រុង​ប៉ោយប៉ែត​។​

       ពោលគឺ​អាវុធហត្ថ​ក៏​រកឃើញ​ម៉ូតូ​ដែល​ជនសង្ស័យ​លួច​ពី​ម្ចាស់​ផ្សេងទៀត​ចំនួន​៣​គ្រឿង​ទៀតផង​។​ ជនសង្ស័យ​ទាំង​៥​នាក់​បាន​ឆ្លើយ​សារភាពថា ៖ "​ពួកខ្លួន​ទាំង​៤​នាក់​ជា​ក្រុម​ចោរលួច​ម៉ូតូ​ទាំងនេះ​មែន ហើយ​កន្លងមក​ក៏បាន​ធ្លាប់ប្រើ​ល្បិច​លួច​បែ​បប​នេះ​បាន​ម៉ូតូ​ចំនួន​១៧​គ្រឿង​រួចមក​លើ​យ​ផងដែរ​"​។​

       ចំណែក​ម៉ូតូ​ទាំង​៤​គ្រឿង​ត្រូវបាន​រក្សាទុក​នៅ​បញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ។​ដូច្នេះ សូម​ម្ចាស់​កម្មសិទ្ធិ​យក​លិខិត​និង​ភស្តុតាង​បញ្ជាក់​មក​ស្នើសុំ​យកទៅ​ប្រើប្រាស់​វិញ​ចុះ​។​

       ម៉ូ​តូ​៤​គ្រឿង​នោះ​រួមមាន​:១/​ហុងដា​ស្គុ​ប​ពី ព័​ណ៍​ផ្កាឈូក សេរី​២០១៣ លេខ​ម៉ាស៊ីន​០១១៩១៨៤ គ្មាន​ស្លាក​លេខ​,​ ២/​ហុងដា​គ្លិ​ច ព័​ណ៍ ស បៃតង មិន​ស្គាល់​សេរី លេខ​ម៉ាស៊ីន NC11-OBK0074046​គ្មាន​ស្លាក​លេខ, ៣/​ហុងដា​គ្លិ​ច ព័​ណ៍​ក្រហម មិន​ស្គាល់​សេរី លេខ​ម៉ាស៊ីន OBK 004959 គ្មាន​ស្លាក​លេខ, ៤/​ហុងដា គ្លិ​ច ព័​ណ៍ ស ក្រហម មិន​ស្គាល់​សេរី លេខ​ម៉ាស៊ីន NC11-OBK0050423 គ្មាន​ស្លាក​លេខ​។​

 ​      តែ​សមត្ថកិច្ច​ព្រមាន​ថា អ្នក​គ្មាន​ឯកសារ​និង​មិនមែន​ម្ចាស់​ពិត សុំ​កុំ​បន្លំ​ប្រយ័ត្ន​មានទោស​៕

អ្នកនឹងចូលចិត្ត

មតិយោបល់