adverise with khmeread 6860fe8c 7464 41a6 92df bc5b4bbac25a

តំណាង​ប្រជាពលរដ្ឋ​៤​គ្រួសារ​ស្នើសុំ​រដ្ឋសភា​ជួយ ដោះស្រាយ​រក​យុត្តិធម៌​ករណី​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​

       ភ្នំពេញ ៖ ថ្លែង​នៅក្នុង​អង្គ​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃទី​២៣ ​ខែមីនា​ ឆ្នាំ​២០១៦​នា​រាជធានី​ភ្នំពេញ លោក កេះ គុយ ហេង​សំរិន ប្រធានកិត្តិយស​សហព័ន្ធ​សហជីព​អភិវឌ្ឍន៍​ការងារ និង​លោក​សុខ​សម្បត្តិ ប្រធាន​សហព័ន្ធ​សហជីព​អភិវឌ្ឍន៍​ការងារ​និង​តំណាង​ប្រជាពលរដ្ឋ​៤​គ្រួសារ​ក្នុងចំណោម ១៥​គ្រួ​សារបាន​ស្នើសុំ​រដ្ឋសភា​និង​ប្រមុខ​រាជរដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដោះស្រាយ​រក​យុត្តិធម៌​ករណី​ទំនាស់​ដីធ្លី​ស្ថិត​ក្នុងភូមិ​៥ សង្កាត់​៤ ខណ្ឌ​មិត្តភាព ខេត្ត​ព្រះសីហនុ។​

       លោក​សុខ សម្បត្តិ ដែលជា​អនុ​ប្រធានសភា​សម្ព័ន្ធ​សហជីព​ជាតិ​ក​ម្ពូ​ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​បាន​អះអាងថា  ប្រជាពលរដ្ឋ​៤​គ្រួសារ​ក្នុងចំណោម​១៥​គ្រួ​សារបាន​កាន់ កាប់​លើដី​នេះ​ដោយ​ទទួលស្គាល់​ពី​អាជ្ញាធរ​ត្រឹមត្រូវ ។​ដោយឡែក​លោក​ឧកញ៉ា​ង៉ាន់ វណ្ណា​នៅក្នុង​ឆ្នាំ​២០០៩ គាត់ បានធ្វើ​ប្លង់​និង​បាន​បែងចែក​ត្រឹមត្រូវ​រវាង​ដី​គាត់​និង​ដី​របស់​ប្រជាពលរដ្ឋ​ទាំង​១៥​គ្រួសារ​មិនជា​ន់​ត្រួត​លើ​គ្នា​ទេ ដោយមាន​ការទទួលស្គាល់​ពី​ប្រធាន​មន្ទីរ​រៀបចំ​ដែន​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត ព្រះសីហនុ លោក​សូ  សុខ ចុះ​ថ្ងៃទី​១៦​មិថុនា​ឆ្នាំ​២០០៩ ទំហំ​៥៧៤៥៥​ម៉ែត្រការ៉េ មិន​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ​។​

       លោក សុខ សម្បត្តិ​បន្តថា  ស្រាប់តែ​នៅ​ឆ្នាំ​២០១៤ ឧកញ៉ា​ង៉ាន់ វណ្ណា​បាន​ចោទ​ប្រជា ពលរដ្ឋ​ទាំង​១៥​គ្រួសារ ថា​បានរស់នៅ​និង​កាន់កាប់​លើដី​របស់គាត់​ទៅវិញ ដោយ​សម្អាង​មាន​ប្លង់​កាន់កាប់​ក្បាលដី​លេខ​៣២២៨ ទំហំ​៦៤១១២​ម៉ែត្រការ៉េ ចុះហត្ថលេខា​ដោយ​លោក​ហ៊ុន ភី ដោយ​ប្រជាពលរដ្ឋ​អះអាងថា ប្លង់ដី​នេះ​បានធ្វើ​ជាន់​លើដី​របស់​ពួកគាត់​ទៅវិញ ។ បច្ចុប្បន្ន​សំណុំរឿង​នេះ​បាន​ប្តឹង​ទៅដល់​តុលាការ​កំពូល​ហើយ ដោយសារ​សាលាដំបូង​ខេត្ត​ព្រះសីហនុ និង​សាលាឧទ្ធរណ៍​ពិនិត្យ​លើ​ប្លង់​ទាំង​២​នេះ ក៏បាន​សម្រេច​ថា​ប្រជាពលរដ្ឋ​ជា​អ្នករំលោភ​យក​ដី​របស់ ឧកញ៉ា​ទៅវិញ និង​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ទទួលយក​សំណង​តិចតួច។ 

        លោក​បន្តថា  បើទោះបី​មានការ​សម្រេច​ពី​តុលាការ​សាលាដំបូង​និង​សាលាឧទ្ធរណ៍​យ៉ាងណាក៏ដោយ ក៏​ប្រជាពលរដ្ឋ​ក៏​ដូច​តំណាង​ប្រជាពលរដ្ឋ​នៅតែ​បន្ត​អះអាងថា ពួកគាត់​កំពុង​រង​នូវ​ភាពអយុត្តិធម៌​នៅឡើយ  ខណៈ​សំណុំ​រឿងក្តី​នេះ​កំពុង​ស្ថិតក្នុង​ស៊ើបអង្កេត​និង​តាមដាន​របស់​តុលាការ​កំពូល។​

        លោក​សុខ សម្បត្តិ​បាន​ទទូច​សុំ​ឲ្យ​ប្រធានរដ្ឋសភា​មេត្តាជួយ​ធ្វើ​អន្តរាគមន៍​ទៅ​ក្រសួង​ដែនដី​នគរូបនីយកម្ម ដើម្បី​ស៊ើបអង្កេត​និង​កោះហៅ​លោក​ហ៊ុន ភី ដែល​ធ្វើ​ប្លង់ដី​រំលោភ​លើដី​ប្រជាពលរដ្ឋ​ចំនួន​១៥​គ្រួសារ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់