ឪពុករបស់ The Rock ទទួលមរណភាពនៅអាយុ ៧៥ ឆ្នាំ

លោក Rocky Johnson ដែលទទួលបានគោរម្យងារ WWE Hall of Famer និងជាឪពុករបស់តារាហូលីវូដ Dwayne 'The Rock' Johnson បានទទួលមរណភាពហើយ។ 

ស្ថាប័ន WWE បានបញ្ជាក់កាលពីថ្ងៃពុធថា លោក Johnson រហស្សនាម "Soul Man" បានស្លាប់នៅអាយុ ៧៥ ឆ្នាំ។ 

ព័ត៌មានលម្អិតបន្ថែមទៀតពុំដឹងនោះទេ។ 

យោងតាមវេបសាយ THR.com លោក Johnson ចាប់ផ្តើមអាជីពកីឡាកាសនៅពាក់កណ្តាលទសវត្សរ៍ ១៩៦០ ប៉ុន្តែទទួលបានកិត្តិនាមល្បីល្បាញនៅច្រើនទសវត្សរ៍ក្រោយមក នៅពេលគាត់ចូលរួមស្ថាប័ន WWE ក្នុងឆ្នាំ ១៩៨៣។ 

គាត់ត្រូវបានដាក់បញ្ចូលក្នុងសាលកិត្តិយសមហាសាល WWE Hall of Fame ដោយកូនប្រុសល្បីឈ្មោះរបស់គាត់ក្នុងឆ្នាំ ២០០៨។ 

ក្នុងសេចក្តីថ្លែងការណ៍មួយ WWE បាននិយាយថា ស្ថាប័ននេះ "មានទុក្ខក្រៀមក្រំ" ដែលដឹងអំពីមរណភាពរបស់គាត់ ហើយ WWE សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកគាំទ្ររបស់លោក Johnson"។ 

តារាកីឡាកាសល្បីៗច្រើនរាប់មិនអស់បានចូលក្នុងបណ្តាញសង្គមដើម្បីរំលែកទុក្ខដល់លោក Johnson ដោយហៅថ្ងៃពុធជា "ថ្ងៃកើតទុក្ខធំបំផុតសម្រាប់កីឡាកាស"៕ 

adverise with khmeread