adverise with khmeread A1e2742a 53b0 4dfa ad41 c70e265d818c

ទិញ​ម៉ូតូ​បង់​រំ​លួស​បាន​១​ថ្ងៃ ត្រូវគេ​ឆបោក​យកទៅ​បាត់​

     ភ្នំពេញ  ៖ យុវជន​រត់​ម៉ូតូឌុប​ម្នាក់​បានដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​ព្រែកលៀប​ភ្លាមៗ​បន្ទាប់ពី​មាន​ជន​ដែល​មិន​ស្គា​ល់ពី​អត្តសញ្ញាណ្ណ​ម្នាក់​បានមក​ធ្វើ​សកម្មភាព​ឆបោក​យក​ម៉ូតូ​ហុងដា​សេ​១២៥​មួយគ្រឿង​ដែល​ទើប​និង​ទិញ​បង់​រំ​លួស​ពី​ក្រុមហ៊ុន​បាន​១​ថ្ងៃ​។​

     ករណី​ឆបោក​ម៉ូតូ​ខាងលើ​បាន​កើតឡើង​នៅវេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល​ថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ២០១៦ ត្រង់ចំណុច​ការដ្ឋាន​សំណង់​មួយកន្លែង​ក្នុង​បុរី​រុងរឿង ភូមិ​កៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ។​

     យុវជន​រងគ្រោះ ឈ្មោះ​រាជ ពិសី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មានមុខរ​បរជា​អ្នករត់ម៉ូតូឌុប ស្នាក់នៅ ភូមិ​ដើម​គរ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយ ចង្វារ។​

     ជនរងគ្រោះ​ជា​អ្នករត់ម៉ូតូឌុប​បាន​ឲ្យ​ដឹង​ទៀតថា មុន​កើតហេតុ រូបគាត់​បាន​ដឹក​ជនសង្ស័យ​ម្នាក់​ដែល​មិន ស្គាល់​ពី​អត្ត​សញ្ញា​ចេញពី​ផ្សារ​ព្រែកលៀប​មក​ឈប់​ខាងមុខ​ការដ្ឋាន​សំណង់​មួយកន្លែង​ស្ថិតក្នុង​បុរី​រុងរឿង​ដែលជា​ចំណុចកើតហេតុ​និង​គ្មាន​មនុស្ស​ស្នាក់នៅ ស្រាប់តែ​ភ្លាមនោះ​ជន សង្ស័យ​បានទទួល​ទូរស័ព្ទ​និយាយ​ជាមួយ​បក្សពួក​ហើយ​បាន​និយាយ​ខ្ចី​ម៉ូតូ​របស់​ជនរងគ្រោះ​ដើម្បី​ទៅ​ឃ្លាំង​ជួប​មេ​របស់គេ​។ ទាំង​ជនសង្ស័យ​និង​ជនរងគ្រោះ​ពុំដែល​ស្គាល់គ្នា​ពីមុនមក​ឡើយ​។​

     ភ្លាមៗ​នោះ​ជនរងគ្រោះ​មិន​ហ៊ាន​ប្រកែក​ឡើយ​ដោយ​ប្រគល់​សោ​ឲ្យ​ជនសង្ស័យ​ជិះ​យក​ម៉ូតូ​ចេញទៅ​បាត់​តែម្ដង​ហើយ​ជនរងគ្រោះ​អង្គុយ​រងចាំ​ម៉ូតូ​ត្រឡប់មកវិញ​ពុំ​ឃើញ​ដោយមាន​ការភ័យខ្លាច​និង​ឆ្លេឆ្លា​សម្រេច​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​ព្រែកលៀប​ដើម្បី​សុំ​ឲ្យ​សមត្ថ កិច្ច​ប៉ុស្ដិ៍​ជួយ​អន្តរាគមន៍​ស្វែងរក​ម៉ូតូ​របស់ខ្លួន​ដែលមាន​ជនសង្ស័យ​ម្នាក់​បាន​ឆបោក​យកទៅ​បាត់​។​

     ជនរងគ្រោះ​បន្តថា ម៉ូតូ​របស់ គាត់​ដែល​ជនសង្ស័យ​បាន​ឆបោក​យកទៅ​បាត់​នោះ​ម៉ាក​ហុងដា​សង់​ឌ្រី​ម​សេ​១២៥​ពណ៍​ខ្មៅ​សេរី​ថ្មី​ឆ្នាំ​២០១៦​និង​ពុំទាន់​គឹ​ប​ស្លាក​លេខ​ឡើយ​ព្រមទាំង​ទើប​និង​ទិញ​ដោយ​បង់​រំ​លួស​ពី​ក្រុមហ៊ុន​កាលពី​រសៀល​ថ្ងៃទី​២២ ខែ មិនា ឆ្នាំ ២០១៦​ម្សិល មិញ​ទើប​ទិញ​បាន​មួយថ្ងៃ​ប៉ុណ្ណោះ​ដោយ​ទិញ​ក្នុងតម្លៃ​២០០០$(​ពីរពាន់​ដុល្លា​)​ដោយ​បង់​រំ​លួស​ឲ្យ​ក្រុមហ៊ុន​ក្នុង​មួយខែ​៨០$(​ប៉ែត​សឹ​ប​ដុល្លា​)​និង​បង់​រយះពេល​២​ឆ្នាំ​ទើប​រួច៕

adverise with khmeread

មតិយោបល់