មនុស្សស្រីក្មេងៗ ២០.០០០ នាក់ដាក់ពាក្យសុំធ្វើសង្សារមហាសេដ្ឋីជប៉ុន

ពាក្យសុំក្លាយជាមិត្តស្រីមហាសេដ្ឋីជប៉ុន  Yusaku Maezawa ដើម្បីពួកគេអាចហោះហើរជាមួយគាត់ទៅឋានព្រះចន្ទបានកើនដល់ទៅ ២០.០០០ នាក់។

ទូរទស្សន៍ AbemaTV បានធ្វើសេចក្តីប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី១៦មករា នៅមុនការចាក់ផ្សាយវីដេអូឯកសាររបស់ខ្លួនស្តីពីការស្វែងរកដៃគូជីវិតដើម្បីធ្វើដំណើរតាមយានអវកាសរបស់គាត់។

លោក Maezawa អាយុ ៤៤ ឆ្នាំដែលនឹងក្លាយជាអ្នកដំណើរឯកជនដំបូងគេនៅលើយាន SpaceX របស់ Elon Musk បានបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្តាញសង្គមរួចមកហើយជាមួយនឹងការផ្តល់ជូនប្រាក់ចំនួន ៩ លានដុល្លារដល់អ្នកគាំទ្ររបស់គាត់ ដែលបានជួយគាត់ឱ្យក្លាយជាតារាលេចធ្លោម្នាក់របស់ជប៉ុននៅក្នុងបណ្ដាញសង្គម Twitter៕

adverise with khmeread

អ្នកនឹងចូលចិត្ត

Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16