adverise with khmeread E3f6b1ab 822b 477c ada0 2afc3e2a5a5b

ឃាត់​ប្រស​ម្នាក់​យក​ដែក​បំពង់​ស៊ី​ម៊ាំ​ង​ឡាន​វាយ​បុរស​ម្នាក់​បែកក្បាល​

     កោះកុង ៖ មាន​ករណី​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​បង្ក​របួសស្នាម​កាលពី​ថ្ងៃ​ទី​22​មីនាឆ្នាំ​2016​វេលា​ម៉ោង​11​នង​46​នាទី​យប់​នៅ​ចំណុច​ភូមិ​គគីរ​ជ្រុំ​ ឃុំ​ប្ញ​ស្សី​ជ្រុំ​ ស្រុក​ថ្មបាំង ខេ​ត្ក​កោះកុង ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ម្នាក់។​

    ប៉ូលិស​និយាយថា  ជនសង្ស័យ​ឈ្មោះ​ វ៉ាន់ គា​ ភេទ​ប្រុស ​អាយុ​17​ឆ្នាំ​ ជាតិខ្មែរ ​មុខរបរ​កម្មករ​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ ដែល​បានធ្វើ​សកម្មភាព​យក​ដែក​បំពង់ក​ស៊ីម៉ាំង​រថយន្ត​វាយ​ទៅលើ​ឈ្មោះ​រិ​ន ភា​ភេទ​ប្រុស​អាយុ​22​ឆ្នាំ​ជាតិខ្មែរ​មុខរបរ​ចាំចំការ​ទីលំនៅ​ភូមិ​សា​រ៉ា​យ​ឃុំ​ជ្រោយ​ស្វាយ​ស្រុក​ស្រែអំបិល​ខេត្តកោះកុង​ត្រូវ​រងរបួស​ក្បាល​1​កន្លែង​របួសធ្ងន់ កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​។​ មូលហេតុ​ទំនាស់​ពាក្យសំដី​គ្នា​នៅ​
​ពេល​ផឹកស្រា​ជាមួយគ្នា​។​

    ប​ច្ចុ​ប្បន្ន​មុខសញ្ញា​សង្ស័យ​ឈ្មោះ ​វ៉ាន់​​ គា ​ត្រូវបាន​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​និង​ស្រុក​ថ្មបាំង​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ចាត់ការ​តាមច្បាប់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់