ចូលក្នុងលួចទ្រព្យសម្បត្តិត្រូវបានម្ចាស់ផ្ទះចាប់ខ្លួនប្រគល់ឱ្យប៉ូលិស

ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានទទួលឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ(លួចចូលក្នុងផ្ទះ)កាលពីថ្ងៃទី១៧មករាឆ្នាំ២០២០ វេលាម៉ោង០២ និង៣០នាទីរំលងអធ្រាត្រ នៅចំណុចផ្ទះលេខ១០-១១-១២Bផ្លូវបេតុង ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។  

ប៉ូលិសនិយាយថា ជនសង្ស័យ ឈ្មោះ វន ភ័ក្ត្រា ភេទប្រុស អាយុ៣១ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ  (មានសារធាតុញៀន) បានលួចចូលក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ ជឹម ទួន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីអង្គភាពប្រឆាំងពុករលួយនៅផ្ទះលេខ២៧៣ ផ្លូវលំ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ  ។ សម្ភារៈបន្សល់ទុក មានកូនសោមាត់ចំនួន០៣ ,ដែកកាប់០១ និងទួឡឺវីស០១ ។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16