លោក Jose Mourinhoបានជួបជាមួយកីឡាករ Joao Canceloដោយផ្ទាល់ ដើម្បីពិភាក្សាពីលទ្ធភាពផ្ទេរ

        តាម​ព័ត៌មាន​ថា អ្នក​ចាត់ការ​ក្លឹប Spurs លោក Jose Mourinhoបាន​ជួបជាមួយ​កីឡាករ Joao Canceloដើម្បីពិភាក្សាពី​លទ្ធភាព​ផ្ទេរចេញពី​ក្លឹបMan City មកកាន់ក្លឹប Spurs ។

        Cancelo ដែល​បានផ្ទេរពីក្លឹប Juventus មកក្នុង​តម្លៃ​៦០​លានផោន​កាលពី​រដូវក្តៅ​នេះ​ ប៉ុន្តែ​បាន​ត្រឹម​ជា​កីឡាករ​បម្រុង​របស់​កីឡាករ Kayle Walker ប៉ុណ្ណោះនៅរដូវកាល​នេះ។

        Cancelo​ចាប់ផ្តើមបាន​១៣លើក​ជាមួយ​ City ​នៅគ្រប់ការប្រកួត​ ហើយកំពុងរកមើល​ឱកាសផ្ទេរចេញ។ លោក Mourinhoបាន​និយាយជាមួយកីឡាករ​ព័រទុយហ្គាល់វ័យ​២៥​ឆ្នាំ​រូបនេះ​អំពី​ការផ្ទេរមកទីក្រុងឡុងដ៍។

        តាមព័ត៌មានថា Cancelo ចង់​បាន​ឱកាស​បង្ហាញមុខ​ច្រើន​ជាងនេះ ហើយ​ចង់ផ្ទេរ​មក​ក្លឹប Spurs ស្របពេល​ក្លឹប​ Barcelona ក៏ចាប់អារម្មណ៍​ផងដែរ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16