គេវ៉ៃគ្នាផ្អើលពេញហាង បុរសម្នាក់នេះអង្គុយញ៉ាំអាហាររបស់គាត់ធ្វើរំភើយ

បុរសម្នាក់ដែលអង្គុយយ៉ាងស្ងប់ស្ងៀមទទួលទានដំឡូងបារាំង នៅក្នុងហាងលក់នំ Kebab មួយកន្លែង ខណៈដែលភ្ញៀវពីរនាក់បានវាយប្រហារទៅលើបុគ្គលិក ត្រូវបានគេបញ្ចេញអត្តសញ្ញាណ ដោយគាត់គឺជាអ្នកគ្រប់គ្រងសម្ភារៈបរិក្ខារវ័យ ៥២ឆ្នាំ។

លោក Chris Hill បានក្លាយទៅជាតារា Meme ល្បីល្បាញមួយរូប បន្ទាប់ពីគាត់បានបន្តស្រុះស្រូបអាហាររបស់គាត់នៅឯហាង Ken's Kebabs ក្នុងទីក្រុង Portsmouth អង់គ្លេស កាលពីយប់ថ្ងៃសុក្រសប្តាហ៍មុន ពេលដែលការវាយតប់បានផ្ទុះឡើងនៅជិតតុអាហាររបស់គាត់។

លោក Hill បានប្រាប់ទៅវេបសាយ Daily Mail ថា "ខ្ញុំបានងាកមើលបុរសម្នាក់ និងអ្នកបម្រើការងារក្នុងហាងកំពុងគប់អីវ៉ែអីវ៉ាន់ដាក់គ្នា ហើយបន្ទាប់មកខ្ញុំឃើញបុរសខ្ពស់ម្នាក់នេះបានធាក់តុបញ្ជរអាហារ"។

ខណៈដែលការប្រយុទ្ធបានកើនឡើងក្តៅគគុកភ្លាមៗ មួយសន្ទុះក្រោយមកបានឈានដល់ការវាយតប់គ្នា ដែលមានការចូលរួមពីបុគ្គលិកជាច្រើននាក់ និងអតិថិជនប្រុសៗពីរនាក់ លោក Hill ហាក់មិនខ្វាយខ្វល់ និងបន្តញ៉ាំអាហាររបស់គាត់ ខណៈដែលគាត់កំពុងស្តាប់វិទ្យុ Capital Radio ជាមួយនឹងកាសរបស់គាត់។

គាត់បានបន្ថែមទៀតថា "ខ្ញុំបានគិតថានឹងប្តូរកន្លែងនៅពេលមួយ ប៉ុន្តែខ្ញុំកំពុងរីករាយនឹងទទួលទាន Kebab និងដំឡូងបារាំងរបស់ខ្ញុំ... ទោះបីជាដំឡូងបារាំងមិនសូវឆ្ងាញ់ក៏ដោយ"។

ចាប់តាំងពីវីដេអូនេះត្រូវបានបង្ហោះ វាមានអ្នកចូលមើលរាប់លានដង៕

adverise with khmeread

អ្នកនឹងចូលចិត្ត