adverise with khmeread 537e5238 f239 4f1f bb52 41c1ec004a22

សមត្ថកិច្ច​ចុះ​ឆែកឆេរ​សិប្បកម្ម​តុទូ​ក្នុង​ខណ្ឌដង្កោ​រកឃើញ​យួន​ខុសច្បាប់​២៧​នាក់​

     ភ្នំពេញ ៖ ប៉ូលិស​អគ្គនាយក​ដ្ឌា​ន​អន្តោ​ប្រវេ​ស​ន៏​ក្រសួងមហាផ្ទៃ​កាលពី​វេលា ម៉ោង ២ និង ៥០​នាទី​ថ្ងៃទី ២៣ មីនា ២០១៦ នេះ ប្រតិបត្តិការ ចុះ ឆែកឆេររកជនបរទេស ដែលកំពុងស្នាក់នៅប្រទេសកម្ពុជា ដោយខុសច្បាប់​ចំនួន២៧​នាក់​ជា​ជនជាតិ​យួន​ទាំងអស់​(​ស្រី​៥​នាក់​) នៅតាម​ទីតាំង​ចំនួន​២​ទីតាំង ទី​១​នៅ​ភូមិ​ម័​រ​ជា​កន្លែង​ធ្វើ​តុ​ក​ទូ​រកឃើញ​ប្រុស​៧​នាក់​និង​នៅ​កន្លែង​ទី​២​ស្ថិតនៅ​ភូមិ​ខ្វារ​ខាងកើត​នៅ​ខាងក្រោយ​សាកលវិទ្យាល័យ​ភូមិ​មិន​កសិកម្ម​(​ចំកា​ដូង​)​ទាំង​២​ទីតាំង​ស្ថិត នៅសង្កាត់ដង្កោ​ ខ​ណ្ខ​ដង្កោ​ភ្នំពេញ​។​

    កម្លាំង​ប៉ូលិស​អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោកឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃសីឡា ប្រធាន នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីសហការជាមួយការិយាល័យគ្រប់គ្រងជនបរទេសរាជធានីភ្នំពេញដឹកនាំកម្លាំងក្រោមឱវាទចុះត្រួតពិនិត្យ​នៅ​ក្នង​បឹង​សាឡាង​និង​កន្លែង​ធ្វើ​សិប្បកម្ម​តុ​ក​ទូហើយ​បានឆែកឆេររកឯកសាការស្នាក់នៅ និងបំពេញការងាររបស់ជនបរទេស ដែលមករស់នៅកម្ពុជា ដោយខុសច្បាប់​។​

     បច្ចុប្បន្ន​ជនជាតិ​យួន​ទាំង​២៧​នាក់​ត្រូវបាន​បញ្ជូនទៅ​កាន់កា​រិ​យា​ល​យ័​នាយក​ដ្ឌា​ន​អន្តោ​ប្រវេ​ស​ន៏​ដើម្បី​ធ្វើការ​សាកសួរ​និង​រៀបចំ​ឯកសារ​បញ្ជូនទៅ​ប្រទេស​កំណើត​វិញ​៕

adverise with khmeread

មតិយោបល់