adverise with khmeread 17723551 ml

ការសិក្សា​ថ្មី​៖ ស្លឹក​ម្រុំ​អាចជួយ​ទប់ស្កាត់​ជំងឺមហារីក​ច្រើន​មុខ​

    ​ដោយសារ​សម្បូរ​គុណសម្បត្តិ​ច្រើន​មហាសាល ដើម​ម្រុំ​ត្រូវបាន​គេ​ហៅថា "​ដើម​វេទមន្ត​"​។ ម្រុំ​បច្ចុប្បន្ននិយម​តែ​នៅ​តំបន់​អាស៊ី​ប៉ុណ្ណោះ ជាពិសេស​ប្រទេស​ឥណ្ឌា និង​តំបន់​អាស៊ីអាគ្នេយ៍ ប៉ុន្តែ​ប្រទេស​ជឿនលឿន​នៅ​បស្ចិមប្រទេស​ដូចជា​អាមេរិក​ពុំ​សូវ​ស្គាល់​ដើម​មួយ​នេះ​ទេ ហើយ​ណាមួយ​ដើម​នេះ​កម្រ​ឃើញ​នៅ​ប្រទេស​ទាំងនោះ​ណាស់​។

​    ​វា​ជា​រឿង​គួរឱ្យ​ចាប់អារម្មណ៍​ណាស់ ព្រោះ​ម្រុំ​ត្រូវបាន​គេ​ប្រើប្រាស់​ជាទូទៅ​រួចទៅហើយ មិនមែន​ត្រឹមតែ​សម្រាប់​ប្រើ​ជា​ឱសថ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​សម្រាប់​ប្រើ​ក្នុង​អ្វីៗ​ផ្សេងទៀត​ជាច្រើន​។ ម្រុំ​មាន​ច្រើន​បំផុត​គឺ​ក្នុងប្រទេស​ឥណ្ឌា ហេតុដូច្នេះ​ហើយ​បានជា​អត្រា​អ្នក​កើត​ជំងឺមហារីក​លំពែង​ក្នុងប្រទេស​ឥណ្ឌា​ទាប​ជាង​អាមេរិក​ដល់​ទៅ ៨៤ ភាគរយ​សឹង​មិនគួរ​ឱ្យ​ជឿ​។

​    ​ដើម​នេះ​ងាយស្រួល​ដាំ​ដុះ​បំផុត​នៅ​តំបន់​អាស៊ី អាហ្វ្រិក កា​រ៉ា​អ៊ី​ព និង​អាមេរិក​កណ្តាល​។ ទោះយ៉ាងណា ប្រជាប្រិយភាព​របស់​ម្រុំ​នឹង​រឹតតែ​ល្បី​ទ្វេដង ខណៈដែល​ការសិក្សា​ជាច្រើន​បាន​រកឃើញថា​វា​ជា ឱសថ​កំពូល​ក្នុងការ​ព្យាបាល​ជំងឺ​គ្រោះថ្នាក់​បំផុត​ជាច្រើន​ក្នុងសម័យ​ទំនើប​នេះ​។

​    ​ដើម​ម្រុំ​មាន​ប្រវត្តិ​ជា​យូរយារ​ណាស់​មកហើយ​ក្នុង​ឱសថ​បុរាណ ដោយសារតែ​គុណសម្បត្តិ​ប្រឆាំង​ផ្សិត ប្រឆាំង​បាក់តេរី ប្រឆាំង​ការបាក់​ទឹកចិត្ត ប្រឆាំង​ជំងឺ​ទឹកនោមផ្អែម បំបាត់​ការឈឺចាប់ បំបាត់​គ្រុនក្តៅ និង​ព្យាបាល​ជំងឺហឺត​។ ដើម​អច្ឆរិយៈ​នេះ​ក៏​ផ្ទុក​សមាសធាតុ​ប្រឆាំង​ជំងឺមហារីក​ដ៏​មាន​ស័ក្តិ​សិទ្ធ​ផងដែរ​ដូចជា សារធាតុ Kaempferol, Rhamnetin និង Isoquercetin​។ ទោះយ៉ាងណា ការសិក្សា​ថ្មី​បំផុត​ចុង​ក្រោយនេះ​បាន​រកឃើញថា ស្លឹក​ម្រុំ​ផ្ទុក​សារធាតុ​ប្រឆាំង​មហារីក​ដ៏​អស្ចារ្យ​ក្នុងការ​ធ្វើតេស្ត​នៅ​មន្ទីរពិសោធន៍ ក្នុងនោះ​មាន​ជំងឺមហារីក​អូវែ ថ្លើម សួត និង មហារីក​ស្បែក​។ ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ លោកអ្នក​គួរ​រួមបញ្ចូល​ស្លឹក​ម្រុំ​ក្នុង​របប​អាហារ​របស់​លោកអ្នក​កុំឱ្យ​ខាន​។

​     ទោះយ៉ាងណា មុនពេល​យើង​សប្បាយ​ចិត្តនឹង​គុណប្រយោជន៍​ប្រឆាំងនឹង​ជំងឺមហារីក​របស់​វា យើង​នៅ​ត្រូវ​ចាំមើល​ការស្រាវជ្រាវ​បន្ថែមទៀត​ដែរ សឹម​ជឿជាក់​ទាំងស្រុង​។ ទោះបីយ៉ាងណា​ក៏ដោយ ការសិក្សា​ទាំងនេះ​គឺ​ពិតជា​សំខាន់​ណាស់ ព្រោះ​វា​បានបង្ហាញ​ពី​សក្តានុពល​សម្រាប់​ចំណុច​ចាប់ផ្តើម​នៃ​ឱសថ​នាពេល​អនាគត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់