បុរសម្នាក់ស្រវឹងជិះម៉ូតូទៅលេងផ្ទះសង្សារ ត្រូវក្រុមចោរធាក់ប្លន់យកម៉ូតូទៅបាត់

ភ្នំពេញ​ ៖ បុរសម្នាក់បន្ទាប់ពីហូបចុក ផឹកស៊ី នៅផ្ទះជួលហើយ ជិះម៉ូតូក្នងគោលបំណងឆ្ពោះទៅផ្ទះមិត្តស្រី ត្រូវបានចោរធាក់ផ្តួលដណ្តើមប្លន់យកម៉ូតូទៅបាត់ អស់ទាំងកាបូបលុយ ឯកសារម៉ូតូ អត្តសញ្ញាណប័ណ្ណ ដេកដួលសន្លប់ តាមចិញ្ចើមផ្លូវ តាំងពីយប់ថ្ងៃទី១៧  ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវបេតុងលេខ១ តាកន ភូមិព្រៃជីសាក់ ខណ្ឌពោធិ៍សែនជ័យ។ 

រហូតដល់ព្រឹកថ្ងៃទី១៨ ខែមករា នេះ ទើបពលរដ្ឋប្រទះឃើញ ដេកនៅចិញ្ចើមផ្លូវបេតុង ក៏មានប្រជាពលរដ្ឋដាស់សាកសួរ ទើបដឹងថា គេយកម៉ូតូ កាបូបលុយបាត់អស់ ផ្អើលឆោឡោ រាយការណ៍ទៅសមត្ថកិច្ច ចុះទៅពិនិត្យមើល ជាក់ស្តែង។

តាមការសាកសួរ បុរសរងគ្រោះមានឈ្មោះ យឹម វិទូ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមេជាងសំណង់ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ក្រុងព្រៃវែង ខេត្តព្រៃវែង។ ជនរងគ្រោះក្នុងសភាពរបួស ឆ្អឹងជំនី ក្រោមក្លៀកឆ្វេង របួសដៃជើង។

តាមបុរសរងគ្រោះបានថា នៅយប់ថ្ងៃទី១៧ ខែមករា ខ្លួនជួបជុំមិត្តភ័ក្រផឹកស៊ី លុះដល់វេលាម៉ោង១១យប់ ថ្ងៃដដែល ជិះម៉ូតូស្កុបពី ពណ៌ស ស៊េរី២០១៩ មិនចាំស្លាកលេខ គោលបំណងជិះឆ្ពោះទៅផ្ទះមិត្តស្រី នៅផ្សារអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដោយជិះតាមផ្លូវបេតុង ភូមិព្រៃទា ចេញមកដល់ផ្លូវបេតុង ភូមិព្រៃជីសាក់ទីតាំងកន្លែងកើតហេតុ មានជនមួយក្រុមជិះម៉ូតូ មកធាក់ដួល ហើយដណ្តើមយកម៉ូតូ កាបូបលុយ ហើយគេចទៅបាត់ ដោយឈឺខ្លួនពេក ម្យ៉ាងស្រវឹងស្រើងៗផង ក៏ដេកដួល ចិញ្ចើមផ្លូវ ចំកន្លែងស្ងាត់ លង់លក់ រហូតដល់ព្រឹកថ្ងៃទី១៨ ខែមករា ទើបដឹងខ្លួន។

ក្រោយពីប្រទះឃើញ ជនរងគ្រោះ ប្រជាពលរដ្ឋ ជួយ នាំមកអង្គុយ មុខផ្ទះ ឱ្យផឹកភេសជ្ជះ ដើម្បីឱ្យស្វាង និងលុបលាងមុខ រួចរាយការណ៍ទៅសមត្ថកិច្ច ចុះទៅពិនិត្យមើលសាកសួរជាក់ស្តែង តែជនរងគ្រោះក្នុងសភាពគ្រាំគ្រឿងក្នុងឈឺចុកចាប់ ទើបសមត្ថកិច្ច ប្រាប់ឱ្យទៅផ្ទះ ទៅពេទ្យសិន រងចាំស្រួលខ្លួនមកទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិសតាមក្រោយ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16