ក្រុមហ៊ុន Tesla កំពុងស្ថិតក្រោមការស៊ើបអង្កេត ជុំវិញការអះអាងថារថយន្ត ៥០០.០០០ គ្រឿងរបស់ក្រុមហ៊ុនបង្កើនល្បឿនដោយខ្លួនវា

ក្រុមហ៊ុន Tesla កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត បន្ទាប់ពីពាក្យបណ្តឹងចំនួន ១២៧ ត្រូវបានបញ្ជូនទៅរដ្ឋបាលសុវត្ថិភាពផ្លូវហាយវ៉េជាតិ (NHTSA) ដែលអះអាងថារថយន្តម៉ូដែលមួយចំនួនបានបង្កើនល្បឿនដោយអចេតនា។

យានយន្តដែលកំពុងចោទជាមន្ទិលរួមមានរថយន្ត Tesla Model 3, Model S និង Model X ដែលត្រូវបានផលិតនិងលក់តាំងពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៩ ដែលមានចំនួនដល់ទៅជិត ៥០ ម៉ឺនគ្រឿង។

គុណវិបត្តិត្រូវបានគេនិយាយថាបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ចំនួន ១១០ ករណីនិងរបួសចំនួន ៥២ នាក់ដោយអ្នកបើកបរជាច្រើនបានបញ្ជាក់ពីឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលពួកគេព្យាយាមចតនៅក្នុងយានដ្ឋានឬចិញ្ចើមផ្លូវ។

អ្នកផ្សេងទៀតបានអះអាងថាការបង្កើនល្បឿនភ្លាមៗបានកើតឡើង ខណៈពេលកំពុងធ្វើចរាចរណ៍ ឬនៅពេលប្រើប្រព័ន្ធជំនួយបើកបរ៕


 

adverise with khmeread