adverise with khmeread 2bd8e87300000578 0 image m 44 1458608531847

ញាក់សាច់​! មនុស្ស​ដែល​ចូលចិត្ត​អាំង​ថ្ងៃ​អាច​កើន​អាយុ​បាន ២០ ឆ្នាំ​!

​    ​ពន្លឺ​ថ្ងៃ​មិន​ត្រឹមតែ​ផ្តល់នូវ​ភាព​រីករាយ​ប្រចាំថ្ងៃ​ដល់​អ្នក​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​អាចជួយ​ឱ្យ​មនុស្ស​មាន​អាយុ​វែង​ទៀតផង​។ នេះ​បើតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃទី ២២ ខែមីនា​។

​    ​ការស្រាវជ្រាវ​បានបង្ហាញ​ថា ទោះបី​ប្រឈម​នឹង​ជំងឺមហារីក​ស្បែក​ក៏ពិតមែន ប៉ុន្តែ​អ្នក​ដែល​អាំង​ថ្ងៃ​មានឱកាស​ស្លាប់​មុន​អាយុ​ទាប​ជាង​អ្នក​ដែល​ចូលចិត្ត​នៅក្នុង​ម្លប់​។

​    ​ជាការ​ពិត ស្ត្រី​ដែល​អាំង​ថ្ងៃ​មានឱកាសរ​ស់បាន ២០ ឆ្នាំ​យូរ​ជាង​អ្នក​ដែល​ចូលចិត្ត​ចៀស​ពន្លឺ​ថ្ងៃ​។

​    ​ក្រុម​អ្នកស្រាវជ្រាវ​ស៊ុយអែត​បាន​សន្និដ្ឋានថា ការ​ស្ថិតក្នុង​ម្លប់ "​ផ្តល់​ផល​អាក្រក់​ច្រើនជាង​ផល​ល្អ​" និង​អាច​ប្រឈម​ហានិភ័យ​សុខភាព​ខ្ពស់​ដូច​ការជក់បារី​ដែរ​។

​    ​ទោះយ៉ាងណា ក្រុម​អ្នកធ្វើ​យុទ្ធនា​ស្រាវជ្រាវ​បាន​ព្រមាន​ថា អ្នក​ដែល​ចូលចិត្ត​អាំង​ថ្ងៃ​មិនត្រូវ​ប្រើប្រាស់​ការរកឃើញ​នេះ​ធ្វើជា​លេស​ដើម្បី​ចៀសវាង​ការការពារ​ស្បែក​របស់​ពួកគេ​នោះឡើយ ដោយ​ត្រូវមាន​អ្វី​លាប​ការពារ​ផងដែរ​ដើម្បី​ចៀសវាង​ជំងឺមហារីក​ស្បែក​។

​    ​ក្រុម​អ្នកស្រាវជ្រាវ​មកពី​វិទ្យាស្ថាន Karolinska Institute ក្នុង​ទីក្រុង​ស្តុក​ខូ​ម​បាន​ពិនិត្យ​ទិន្នន័យ​ស្ត្រី​ជាង ៣០.០០០ នាក់ ដែល​សុខភាព​ពួកគេ​ត្រូវបាន​តាមដាន​រយៈពេល ២ ទសវត្សរ៍​។

​    ​ស្ត្រី​ទាំងនោះ​ត្រូវបាន​សួរថា​តើ​មាន​ជក់បារី​ឬក៏​អត់ និង​ត្រូវបាន​សួរ​អំពី​ឥរិយាបថ​របស់​ពួកគេ​ចំពោះ​ពន្លឺ​ថ្ងៃ ក្នុងនោះ​រួមទាំង​សំណួរ​ថា​តើ​ពួកគេ​អាំង​ថ្ងៃ​សកម្ម​បែបណា​ផងដែរ​។

​    ​លទ្ធផល​បាន​បង្ហាញថា អ្នក​ដែល​ស្វះស្វែង​អាំង​ថ្ងៃ​មានឱកាស​ស្លាប់​ដោយសារ​ជំងឺ​បេះដូង និង​ជំងឺ​ផ្សេងៗ​ទាប​បំផុត លើកលែងតែ​ជំងឺមហារីក​។ ប៉ុន្តែ​អ្នកស្រាវជ្រាវ​ក៏​ព្រមាន​ពី​ឱកាស​កើត​ជំងឺមហារីក​ស្បែក​ផងដែរ ដូច្នេះ​ត្រូវមាន​របស់​លាប​ការពារ ពេល​ចង់​អាំង​ថ្ងៃ​៕ 

adverise with khmeread
ប្រភព៖ Dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់