ក្មេងជំទង់អង់គ្លេសម្នាក់បើកអាជីវកម្មពីលើគ្រែដេកដោយចំណាយលុយក្នុងហោប៉ៅ ៥០០ ផោន ឥឡូវបើកបានក្រុមហ៊ុនមួយ​ ក្រោយសង្កេតមើលទម្លាប់ពួកមហាសេដ្ឋី

សហគ្រិនម្នាក់ ដែលបានបើកអាជីវកម្មលក់ដូរដំបូងនៅលើវេបសាយ eBay ពីលើគ្រែគេងរបស់គាត់កាលនៅជំទង់ ឥឡូវនេះរកស៊ីកាក់កបដល់ថ្នាក់អាចបើកបានក្រុមហ៊ុនមួយដែលមានតម្លៃ ១ លានផោន។

វេបសាយ Hull Live រាយការណ៍កាលពីថ្ងៃសៅរ៍ទី១៨មករាថា លោក Ben Ewart ដែលឥឡូវមានអាយុ ២៦ ឆ្នាំ បានចាប់ផ្តើមអាជីវកម្មនៅអាយុ ១៩ ឆ្នាំពីហាងមួយគត់នៅលើវេបសាយ eBay ហើយឥឡូវនេះមានក្រុមហ៊ុនមួយតម្លៃ១លានផោន ដែលមានបុគ្គលិក ៥ នាក់និងឃ្លាំងធំមួយ។

ក្រុមហ៊ុនរបស់គាត់ឈ្មោះ Switch Electronic ដែលជាអ្នកចែកចាយគ្រឿងអគ្គិសនីរីកលូតលាស់លឿនបំផុតមួយនៅក្នុងចក្រភពអង់គ្លេស គឺលក់គ្រឿងបន្លាស់ជាច្រើនរួមមាន Sensor ខ្សែភ្លើង និង ហ្វុយហ្សីប។

លោក Ewart បានចាប់ផ្តើមអាជីវកម្មដំបូងកាលពី ៧ ឆ្នាំមុននៅពេលគាត់មើលឃើញគម្លាតនៅក្នុងទីផ្សារដើម្បីទិញគ្រឿងអគ្គិសនីដោយផ្ទាល់ពីរោងចក្រនៅចិនហើយលក់គ្រឿងអគ្គិសនីក្នុងតម្លៃថោកជាងក្រុមហ៊ុនលក់រាយក្នុងចក្រភពអង់គ្លេសរួមទាំងក្រុមហ៊ុន Maplin ។

សហគ្រិនរូបនេះបាននិយាយថា "ខ្ញុំមានអាយុ ១៩ ឆ្នាំនៅពេលខ្ញុំចាប់ផ្តើមនាំចូលអីវ៉ាន់តិចតួចពីចិនហើយលក់វានៅលើវេបសាយ eBay។ ខ្ញុំបានចាប់ផ្តើមប្រហែល ៥០០ ផោននៅក្នុងហោប៉ៅរបស់ខ្ញុំ។ គោលបំណងដំបូងគឺចង់ក្លាយជាអ្នកវាយកូនហ្គោលអាជីព ហើយធ្វើអាជីវកម្មនេះនៅពេលទំនេរប៉ុណ្ណោះ។ ទីបំផុតវាឈានដល់ចំណុចមួយដែលអាជីវកម្មរីកលូតលាស់យ៉ាងឆាប់រហ័ស រហូតដល់ថ្នាក់ការងារផ្សេងទៀតដែលខ្ញុំកំពុងធ្វើ បានក្លាយជាបន្ទុករ៉ាប់រងលែងបានតទៅទៀត។ នៅអាយុ ២១ ឆ្នាំខ្ញុំមានឃ្លាំងស្តុកដំបូងនៅ Beverley ហើយវាបានរីកចម្រើនលូតលាស់ពីទីនោះមក"។

បំផុសគំនិតដោយសហគ្រិនជោគជ័យដូចជា Richard Branson, Lord Alan Sugar, Elon Musk និង Peter Jones លោក Ewart បានចាប់ផ្តើមពង្រីកមុខទំនិញរបស់ខ្លួនរហូតដល់ណែនពេញឃ្លាំងយ៉ាងឆាប់រហ័ស។

ឥឡូវនេះក្រុមហ៊ុន Switch Electronics មានបុគ្គលិកចំនួន៥នាក់ហើយលក់ទំនិញតាមរយៈវេបសាយផ្ទាល់ខ្លួន បន្ថែមពីលើវេបសាយរបស់ក្រុមហ៊ុន Amazon និង eBay។

ក្រុមហ៊ុននេះក៏មានបញ្ជរពាណិជ្ជកម្មនៅទីតាំងរបស់ខ្លួននៅទីក្រុង​ Hull ផងដែរ។

ប៉ុន្តែលោក Ewart មានមហិច្ឆិតាធំសម្រាប់ក្រុមហ៊ុនតម្លៃ ១ លានផោនរបស់គាត់ និងទីបំផុតសង្ឃឹមថានឹងធ្វើឱ្យក្រុមហ៊ុននេះមានតម្លៃ ១០ លានផោនទៅ ១៥ លាន៕

adverise with khmeread

អ្នកនឹងចូលចិត្ត

Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16