adverise with khmeread No flour banana pancakes %e2%80%93 easy and healthy fitness recipe

អត្ថប្រយោជន៍​មិនគួរ​ឱ្យ​ជឿ​! នំ​ចា​ក់ច​ល់​ធ្វើ​ពី​ចេក អាចជួយ​រាងកាយ​ស្រ​ឡូ​ន​ស្អាត​

    ​នំ​ចា​ក់ច​ល់​មាន​រសជាតិ​ឆ្ងាញ់​ហើយ​នរណាៗ​ក៏​ចូលចិត្ត​ដែរ​។ ទោះយ៉ាងណា ម្សៅ​របស់​វា​បានធ្វើឱ្យ​នំ​នេះ​ពុំ​ល្អ​សម្រាប់​ទម្ងន់​ខ្លួន​របស់​អ្នក​នោះទេ​។ រូបមន្ត​ធ្វើ​នំ​ចា​ក់ច​ល់​ខាងក្រោម​នេះ​គឺ​ពុំ​ប្រើ​ម្សៅ​នោះឡើយ​។ លោកអ្នក​អាច​រីករាយ​ទទួលទាន​ដោយ​សេរី​ដោយ​ពុំ​បារម្ភ​ពី​ការឡើង​ទម្ងន់​នោះឡើយ​។

​    ​* គ្រឿងផ្សំ​
​    ​- ស៊ុត ២ គ្រាប់ (​ពង​ទា​ពងមាន់​)
​    ​- ចេក ១ ផ្លែ​
​    ​- ម្សៅ​ដើម​យីហ៊ុប​

​    ​យក​សម​កិន​ចេក​ឱ្យ​ម៉ដ្ឋ រួច​គោះ​ស៊ុត ២ គ្រាប់​ដាក់ចូល ហើយ​ដាក់​ម្សៅ​ដើម​យីហ៊ុប​ពីរ​បី​ចឹប​។ ហើយ​យក​ខ្ទះ​ឆា​ទៅ​កម្តៅ​លើ​ភ្លើង​ឱ្យ​រាង​ក្តៅ​បន្តិច សឹម​ចាក់​ល្បាយ​លាយ​ចូល (​អាចដាក់​ប្រេង​អូ​លីវ​ឱ្យ​សើម​ខ្ទះ​បន្តិច​ក៏បាន​)​។ លោកអ្នក​អាច​ចំណាយពេល​ចៀន​ប្រហែល​ពីរ​បី​នាទី​ប៉ុណ្ណោះ នឹង​ទទួលបាន​នំ​ចា​ក់ច​ល់​ដែល​មិនមែន​ផ្សំ​ពី​ម្សៅ​យ៉ាង​ឆ្ងុយឆ្ងាញ់​។ គុណ​ស​ម្ប​តិ្ត​របស់​ចេក​និង​ម្សៅ​ដើម​យី​ហុប​ត្រូវគេ​ទទួលស្គាល់​ជា​យូរណាស់​មកហើយ​ថា​អាចជួយ​ថែ​រាង​ឱ្យ​ស្រ​ឡូ​ន​ស្អាត​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់