ភ្លើងឆេះផ្ទះ២ខ្នងនៅស្រុកត្រពាំងប្រាសាទដោយសារឆ្លងចរន្តអគ្គិសនី

ឧត្ដរមានជ័យ ៖ មានករណីក្រោះអគ្គិភ័យឆាបឆេះផ្ទះចំនួន២ខ្នង ត្រង់ចំណុចផ្សារត្រពាំងប្រាសាទ ស្ថិតស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០។

ប៉ូលិសនិយាយថា ម្ចាស់ផ្ទះទី១-ឈ្មោះ អេង ញ អាយុ ៥២ ឆ្នាំ ចំណែកប្រពន្ធឈ្មោះ អាត សុខចាន់ អាយុ ៤២ ឆ្នាំ រស់នៅភូមិ/ឃុំ ខាងលើសម្ភារ:ខូចខាតរួមមាន ឆេះផ្ទះទំហំ ៧គុណនឹង៩ម៉ែត្រ ធ្វើពីឈើលើ ថ្មក្រោម ដំបូលប្រក់ក្បឿង ទូឆ្លាក់មុខ៤ចំនួន០១ គ្រែចំនួន០៤ តុធម្មជាតិចំនួន០២, លុយក្នុងទូចំនួន៦,០០០ដុល្លារអាមេរិក និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀតផងដែរ។

ចំណែកផ្ទះទី២-ឈ្មោះ អ៊ុ គន្ធា អាយុ ៣៥ ឆ្នាំ មានប្រពន្ធឈ្មោះ លី ហ៊ួយ ឆេះផ្ទះទំហំ៧,៥០គុណនឹង១២ម៉ែត្រ ធ្វើពីឈើលើថ្មក្រោម ដំបូលប្រក់ក្បឿងឆេះ ខូចខាត៣០ភាគរយ។មូលហេតុឆ្លងចរន្តអគ្គិសនី។

សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យប៉ូលិសស្រុកអន្លង់វែងចំនួន០២ឡាន ប្រើប្រាស់ទឹកអស់ ៦ឡាន និងរលត់ទាំងស្រុងនៅវេលាម៉ោង ១ និង ៥០នាទីថ្ងៃដដែល៕

adverise with khmeread