ឃាត់ជនសង្ស័យ៥នាក់ក្នុងករណីជួញដូរនិងប្រើប្រាស់ថ្នាំញៀននៅស្រុកអង្គស្នួល

កណ្តាល ៖ បូលិសស្រុកអង្គស្នួលបានឃាត់ជនសង្ស័យ៥នាក់ក្នុងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នាថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង១២ និង៤៥នាទីរំលងអធ្រាត្រ នៅចំណុចក្នុងបន្ទប់ស្នាក់នៅលេខ៦ ស្ថិតភូមិបែកចាន ឃុំបែកចាន ស្រុក អង្គស្នួល ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យ៥នាក់រួមមាន ១-ឈ្មោះ ឃ្លោក មិនា ហៅនា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរជាងផ្សាដែក ស្នាក់នៅភូមិ បែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ជួញដូរ) នៅម្ចាស់បន្ទប់លេខ៦,២-ឈ្មោះ ផល សុផាត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិកម្ពោធស្បូវ ឃុំ បែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ជួញដូរ) មានដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តលេខ ៧១១ដកបចខ/១៩ ចេញដោយលោក វ៉ាន់ សុបញ្ញា ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល ចុះថ្ងៃ២៧ខែធ្នូឆ្នាំ២០១៩  ពីបទជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃ ទី១១ ខែកញ្ញា ឆ្នាំ២០១៩ ។

ទី៣-ឈ្មោះ ឈឿន ទូច ហៅស្វិត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅភូមិ បែកចាន ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល (ប្រើប្រាស់),៤-ឈ្មោះ ឆាយ ឆៃ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ងាវ ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ប្រើប្រាស់) និង៥-ឈ្មោះ សុន ចាន់រិទ្ធ ភេទប្រុស អាយយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (ប្រើប្រាស់)។ វត្ថុតាងដកហូតថង់វេចខ្ចប់ថ្នាំញៀន ,ប្រដាប់ចូកថ្នាំញៀន,ឧបករណ៍ប្រើប្រាស់មួយចំនួននិងទូរស័ព្ទដៃ ០២គ្រឿង។

ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ុស្តិ៍រដ្ឋបាលបែកចាន បានទទួលព័ត៌មានពីមហាជនល្អថាមានមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងបន្ទប់លេខ០៦។ ភ្លាមនោះកម្លាំងប៉ូលិសប៉ុស្តិ៍បានសហការជាមួយកម្លាំងប៉ូលិសជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ឃើញមុខសញ្ញា០៥នាក់ នៅ ក្នុងបន្ទប់លេខ០៦មានថង់វេចខ្ចប់និងឧបករណ៍ប្រើប្រាស់ថ្នាំញៀន។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ឃ្លោក មិនា បានឆ្លើយថា ខ្លួនបានទៅទិញថ្នាំញៀន ពីបុរសម្នាក់មិនស្គាល់ នៅភ្នំពេញ ដើម្បីយកមកលក់បន្ត និងប្រើប្រាស់។

ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

adverise with khmeread