មីស៊ីលមួយគ្រាប់ធ្លាក់លើបន្ទាយមួយនៅយេម៉ែន ស្លាប់ទាហាន៨០នាក់

ការវាយប្រហារដោយមីស៊ីលមួយគ្រាប់មកលើជំរំហ្វឹកហាត់កងទ័ពមួយនៅយេម៉ែនបានសម្លាប់ទាហានយ៉ាងតិច ៨០ នាក់។ នេះយោងតាម BBC ផ្សាយកាលពីថ្ងៃអាទិត្យទី១៩មករា។

ក្រុមមន្ត្រីនិយាយថា ទាហានរាប់សិបនាក់ទៀតបានរងរបួសក្នុងការវាយប្រហារនៅខេត្ត Marib នៅកណ្តាលប្រទេសយេម៉ែនកាលពីថ្ងៃសៅរ៍។  

ប្រភពយោធាបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា បន្ទាយ ដែលស្ថិតនៅចម្ងាយ ១៧០ គីឡូម៉ែត្រពីរដ្ឋធានី Sanaa ត្រូវបានវាយប្រហារ ស្របពេលមនុស្សភាគច្រើនកំពុងថ្វាយបង្គំព្រះតាមវិហារ។ 

រដ្ឋាភិបាលយេម៉ែនបានបន្ទោសក្រុមឧទ្ទាម Houthi ចំពោះការវាយប្រហារនេះ ប៉ុន្តែពុំមានការអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។ 

ក្រុមមន្ត្រីរំពឹងថាចំនួនអ្នកស្លាប់នឹងកើនឡើងច្រើនជាងនេះ៕

adverise with khmeread