ឆានែល YouTube មួយប្រាប់មនុស្សឱ្យឈប់ព្រួយរឿងអាហារគីមី ដោយលើកហេតុផលមួយចំនួនមកបកស្រាយ

ពាក្យថា "សារធាតុគីមី" មួយម៉ាត់ បានធ្វើឱ្យមនុស្សភាគច្រើនស្តាប់ឮហើយខ្លាចរអារ នៅពេលនិយាយអំពីចំណីអាហារ ដែលពួកគេបរិភោគ។ យ៉ាងណាមិញ អ្វីគ្រប់យ៉ាងដែលអ្នកបរិភោគ គឺជាសមាសធាតុផ្សំនៃសារធាតុគីមីទាំងអស់ ដូច្នេះគ្មានអ្វីដែលអ្នកត្រូវព្រួយនោះទេ។

រៀបរាប់ប្រាប់ខាងមុខនេះគឺសុទ្ធតែជាសារធាតុគីមីគួរឱ្យខ្លាចទាំងអស់ ដូចជា៖ Benzaldehyde, Linalool, Nonane, Pentanal, Stearic Acid និង Methylparaben ។ ដូចដែលវីដេអូពីឆានែល AsapSCIENCE YouTube បានបង្ហាញអ៊ីចឹង សារធាតុគីមីទាំងអស់នេះគឺមាននៅក្នុងផ្លែប៊្លូបឺរី ដែលមើលទៅមិនគួរឱ្យខ្លាចនឹងហូបនោះទេ។ អ្វីៗគ្រប់យ៉ាងដែលមាននៅជុំវិញលោកអ្នកគឺគីមីទាំងអស់ ចាប់ពីទឹកដែលអ្នកផឹករហូតដល់ខ្យល់ដែលអ្នកដកដង្ហើម។ នោះមានន័យថា គ្មានហេតុផលអ្វីដែលលោកអ្នកត្រូវព្រួយបារម្ភអំពី "ជាតិគីមី" នៅក្នុងអាហារទេ បើនិយាយក្នុងន័យទូលំទូលាយ។

យ៉ាងណាមិញក្រុមហ៊ុនផលិតអាហារ និងអ្នកនិយមអាហារសរីរាង្គដើម្បីសុខភាព ព្យាយាមធ្វើឱ្យសារធាតុគីមីស្តាប់ទៅដូចជា "ជនអាក្រក់" មួយក្នុងក្រសែភ្នែកមនុស្សគ្រប់រូប។ នោះហើយជាមូលហេតុធំដែលនាំឱ្យមានការច្រឡំបល់អំពីអ្វីដែលពិតជាផ្តល់សុខភាពល្អ និងអ្វីទៅជាជីវជាតិចិញ្ចឹម ដោយហេតុថាសូម្បីអាហារបំប៉នក៏ផ្សំឡើងពីសារធាតុគីមីគ្រោះថ្នាក់មួយចំនួនដែរនោះ។ សូម្បីតែសារធាតុគីមីដែលផលិតដោយមនុស្សក៏ត្រូវបានបកស្រាយខុសថាជា "របស់អាក្រក់" ដែរ ប៉ុន្តែគីមីផលិតដោយមនុស្សគឺមានសុវត្ថិភាពដូចសារធាតុគីមីដែលបង្កើតដោយធម្មជាតិដែរ។ ដូចដែលឆានែល AsapSCIENCE បានពន្យល់អ៊ីចឹង អាហារគឺជារបស់ស្មុគស្មាញហើយអ្នកមិនអាចរស់នៅដោយគ្មានជាតិគីមីបាននោះឡើយ ទោះបីអ្នកព្យាយាមគេចពីគីមីយ៉ាងណាក៏ដោយ។ ចំណុចសំខាន់គឺត្រូវចៀសវាងការគិតតែចំណុចអវិជ្ជមាន នៅពេលនិយាយអំពីសារធាតុគីមីនៅក្នុងអាហាររបស់អ្នក។ គីមីឬមិនគីមីមិនសំខាន់ សំខាន់យើងត្រូវសិក្សាស្រាវជ្រាវអំពីសារធាតុគីមីទាំងនោះ ថាតើអ្នកគួរទទួលយកវាឬអត់ ព្រោះអាហារវេចខ្ចប់ភាគច្រើនគឺរាយនាមឈ្មោះគីមីលើនោះស្រាប់៕ 

adverise with khmeread