adverise with khmeread How to get rid of dark elbows

កម្ចាត់​ស្នាម​ខ្មៅ​លើ​ជង្គង់​និង​កែងដៃ​ជាមួយ​វិធី​មិន​នឹកស្មាន​ដល់​មួយ​នេះ​!

    ​មនុស្ស​ប្រឈម​បញ្ហា​ឥត​ឈប់​បច្ចុប្បន្ននេះ អ្នកខ្លះ​ជួប​ញ្ហា​ការងារ​ដ៏​ស្ត្រេ​ស៍ និង​អ្នក​ខ្លះទៀត​មាន​ហេតុផល​ផ្ទាល់ខ្លួន​។ និយាយ​ជារួម រាងកាយ​ទាំងមូល​របស់​យើង​បង្កក្តី​បារម្ភ​ធំជាងគេ​។ ដោយសារ​ហេតុនេះ ទើប​មនុស្ស​ជាច្រើន​បាន​ចំណាយលុយ​លើ​អ្វីមួយ​ដែល​អាច​ជំរុញ​ឱ្យ​ប្រសើរឡើង​នូវ​អ្វីដែល​ពួកគេ​គិតថា​ចង់​កែ​ឱ្យ​ប្រសើរ​។

​    ​មួយ​ក្នុងចំណោម​បញ្ហា​ទាំងនោះ​គឺ​កែងដៃ និង​ក្បាលជង្គង់​ខ្មៅ​។ អ្នកខ្លះ​មានការ​ខ្មាស់អៀន​ដោយសារតែ​បញ្ហា​នេះ​។ តែ​កុំ​បារម្ភ លោកអ្នក​អាច​កម្ចាត់​ស្នាម​ខ្មៅ​ទាំងនេះ​ជាមួយនឹង​វិធី​ដ៏​សាមញ្ញ​បំផុត​ដូចខាងក្រោម​៖

​    ​១. ត្រដុស​ស្ករត្នោត​
​    ​ការ​ត្រដុស​ស្ករត្នោត​ជា​ជម្រើស​ល្អ​សម្រាប់​អ្នក​ដែលមាន​ស្បែក​ស្តើង​។ ស្ករត្នោត​មានគុណ​សម្បត្តិ​ជាច្រើន​ដែល​ជួយ​សម្អាត​ស្នាម​ខ្មៅ​ចេញពី​ជង្គង់ និង​កែងដៃ​។ លោកអ្នក​អាចយ​កស្ករ​ត្នោត​លាយ​ទឹក​បន្តិច រួច​យកមក​ត្រដុស ៤​ទៅ ៥​នាទី​រាល់ថ្ងៃ​។

​    ​២. ម្សៅ​មេនំ​ប៉័ង​
​    ​ម្សៅ​មេនំ​ប៉័ង​ផ្ទុក​សារធាតុ​ប្រឆាំង​បាក់តេរី ដែលមាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​សម្រាប់​ស្បែក ប៉ុន្តែ​អ្នកមាន​ស្បែក​ស្តើង​គួរ​ជ្រើសរើស​វិធី​ទី​១​។ លោកអ្នក​អាច​លាយ​ក្រូចឆ្មា​បន្តិច​ក៏បាន​ក្នុង​ម្សៅ​ក្នុង​បរិមាណ​ល្មម​ពេញចិត្ត​ផ្ទាល់ខ្លួន​ដើម្បី​កម្ចាត់​ស្នាម​ខ្មៅ​នៅ​ក្បាលជង្គង់ និង​កែងដៃ​។

​    ​លោកអ្នក​អាច​ជ្រើស​យក​វិធី​មួយ​ក្នុងចំណោម​វិធី​ទាំង​២​ដែល​គិតថា​ងាយស្រួល ប៉ុន្តែ​បើ​មាន​ស្បែក​ស្តើង​គួរ​ជ្រើស​វិធី​ទីមួយ តែបើ​ចង់​ប្រើ​វិធី​ទី​ពីរ លោក​អ្ន​កុំ​ត្រដុស​យូរពេក​។ រយៈពេល​ល្អ​បំផុត​គឺ​ត្រូវ​ត្រដុស​មួយថ្ងៃ ២ ទៅ ៣ ដង ហើយ​ប្រើ​រយៈពេល​ជា​មធ្យម ៤ ទៅ ៥ នាទី​។ ត្រដុស​រាល់ថ្ងៃ​យូរៗ​ទៅ លោក​អ្នកនឹង​កត់សម្គាល់​ឃើញ​ស្នាម​ខ្មៅ​បាត់​បន្តិច​ម្តងៗ​៕ 

adverise with khmeread
ប្រភព៖ Wellness Bin

អ្នកនឹងចូលចិត្ត

មតិយោបល់