ស្ពៃចិន ឬ Celery និង ខ្ញីមានអត្ថប្រយោជន៍អស្ចារ្យជាច្រើន ហើយវាថែមទាំងអាចជួយកម្ចាត់ការរលាកនានានៅក្នុងខ្លួនទៀតផង ក្នុងនោះរាប់ទាំងការកម្ចាត់ចេញនូវជាតិអាស៊ីតអ៊ុយរិចក្នុងសន្លាក់។
* គ្រឿងផ្សំ
- ត្រសក់ ១ ផ្លែ
- ស្ពៃចិន ២ ធាង
- ក្រូចឆ្មា ១ ចំណិត
- ខ្ញី ១ អ៊ីញ
លាងគ្រឿងផ្សំទាំងនេះឱ្យស្អាត។ រួចកិនគ្រឿងផ្សំទាំងអស់នេះចូលគ្នាដើម្បីបង្កើតជាភេសជ្ជៈជាការស្រេច។ បន្ទាប់មកយកវាក្លាសេក្នុងទូទឹកកក។
ផឹកវាម្តង ឬពីរដងក្នុងមួយថ្ងៃ (តាមចិត្តចង់ ឬផឹកតែម្តងឱ្យអស់ក្នុងមួយថ្ងៃតែម្តងក៏បាន)រហូតទាល់តែលោកអ្នកកត់សម្គាល់ឃើញរលាកសន្លាក់ដោយសារអាស៊ីតអ៊ុយរិចមានការធូរស្បើយឡើងវិញ។ ផឹកពេលណាក៏បានមិនប្រកាន់ពេលវេលានោះទេ។
* ចំណាំ៖ អ្នកកើតរោគក្រពះ គួរពិគ្រោះយោបល់ពីអ្នកជំនាញ មុននឹងទទួលទានវា៕
