Facebook សុំទោសបន្ទាប់ពីវេបសាយខ្លួនបកប្រែឈ្មោះប្រធានាធិបតីចិន ពីភាសាភូមាទៅអង់គ្លេសថា "លោករន្ធគូថ"

បណ្តាញសង្គម Facebook បានចេញមុខសុំទោស បន្ទាប់ពីបណ្តាញសង្គមយក្សរបស់អាមេរិកមួយនេះ បានបកប្រែឈ្មោះមេដឹកនាំចិនលោក ស៊ី ជីនពីង ថា "លោករន្ធគូថ"។

ផុសនៅលើប្រព័ន្ធបណ្តាញសង្គមមួយនេះត្រូវបានបកប្រែពីភាសាភូមាទៅអង់គ្លេស ខណៈដែលលោកប្រធានាធិបី ស៊ី ជីនពីង បានបន្តដំណើរទស្សនកិច្ចរបស់ខ្លួននៅក្នុងប្រទេសភូមា។

ក្រុមហ៊ុន Facebook ភ្លាមៗបានធ្វើការសុំទោសសម្រាប់ការប៉ះពាល់ណាមួយដែលត្រូវបានបង្កឡើង ហើយបាននិយាយថា បញ្ហានេះបច្ចុប្បន្នត្រូវបានកែសម្រួលឡើងវិញហើយ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16