ទុស្សេចរន្តភ្លើងឡានឆេះប្រេងសាំងច្រកកាន, ឆេះអស់ទាំងស្រុង

ព្រះវិហារ ៖ មានករណីអគ្គីភ័យឆាបឆេះរថយន្តដឹកប្រេងសាំងច្រកកាន នៅចំណុច​ភូមិ​កំពង់ចម្លង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ វេលា ម៉ោង១០និង១០នាទីនេះ ហើយត្រូវបានកម្លាំងសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ទាន់ពេលមិនឆេះដល់ផ្ទះអ្នកស្រុក។

សមត្ថកិច្ចនិយាយថា  រថយន្ត​បង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ឭទម្ងន់១តោនពាក់ស្លាកលេខភ្នំពេញ 2A-0029 មានប្រេងសាំងចំនួន ១០កានស្មើនឹង ៣០០លីត្រ, ប្រេងម៉ាស៊ូត ៣៥កានស្មើ នឹង ១៣៥០លីត្រ។ មូលហេតុដោយទុស្សេចរន្តភ្លើងឡាននិងឆេះអស់ទាំងស្រុង។

អ្នកបើករថយន្តឈ្មោះជនរងគ្រោះឈ្មោះ ផៃ ជឿន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ​ បើកបររថយន្ត និងប្រពន្ធឈ្មោះ សួន ​រដ្ឋា អាយុ ២៨ឆ្នាំ មុខរបរ​លក់ដូរ ​រស់នៅភូមិ​កំពង់ចម្លង សង្កាត់កំពង់ប្រណាក​ ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ 

ក្នុងពេលប្រតិបត្តិការសមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ​ របស់ស្នងការដ្ឋានខេត្ត ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៩០០០លីត្រ ,គ្រាប់បែកពន្លត់អគ្គីភ័យចំនួន២០គ្រាប់, ប្រើប្រាស់កម្លាំងប៉ូលិសខេត្ត, កម្លាំងប៉ូលិសក្រុង និងកម្លាំងប៉ូលិសស្រុកត្បែងមានជ័យ ចំនួន១៥០នាក់ ចុះជួយអន្តរាគមន៍ និងពន្លត់បានទាំងស្រុង នៅវេលាម៉ោង១១ថ្ងៃដដែល៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16