Brad Pitt ឡើងវេទិកាទទួលពាន ឆ្លៀតស៊កសៀតពាក្យសម្តីផ្លែផ្កាឱ្យ Angelina Jolie

Brad Pitt គឺជាអ្នកលើកពានរង្វាន់ SAG បន្ទាប់ពីក្លាយជាតួរងល្អដាច់គេកាលពីថ្ងៃអាទិត្យ និងបានជួបជុំជាមួយអតីតភរិយារបស់គាត់គឺ Jennifer Aniston ។

ប៉ុន្តែមានមនុស្សម្នាក់ដែលប្រហែលជាមិនអបអរសាទរជាមួយនៅរាត្រីដ៏ជោគជ័យរបស់គាត់ទេ នោះគឺអតីតភរិយារបស់គាត់មួយផ្សេងទៀត គឺលោកស្រី Angelina Jolie ។

តារាសម្ដែងវ័យ ៥៦ ឆ្នាំរូបនេះបានស៊កសៀតពាក្យសម្តីមិនធ្លាប់មានពីមុនមកដាក់តារាសម្តែងក្នុងរឿង Maleficent និងជាម្តាយកូន ៦ នាក់របស់គាត់។

នៅក្នុងកម្មវិធីទទួលរង្វាន់តួឯករងឆ្នើម Brad Pitt និងអតីតប្រពន្ធ Jennifer Aniston ត្រូវបានឃើញស្វាគមន៍គ្នាទៅវិញទៅមក តែអត់ឃើញលោកស្រី Angelina Jolie បង្ហាញមុខដើម្បីស្វាគមន៍ឡើយ។

ក្នុងពេលឡើងនិយាយលើវេទិកាដើម្បីទទួលពាននិងដើម្បីឱ្យ Jolie ក្តៅស្លឹកត្រចៀក លោក Pitt បានព្រលយអំពីភាពតានតឹងអំឡុងអាពាហ៍ពិពាហ៍របស់ខ្លួនជាមួយ Jolie និងលាតត្រដាងផែនការជាច្រើនដើម្បីប្តឹង Jolie ដើម្បីឱ្យជីវិតស្នេហារបស់គាត់ជាមួយស្រីផ្សេងល្អប្រសើរជាងមុន៕ 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16