ព្យុះទឹកកកធំៗនៅតែបន្តវាយប្រហារប្រទេសអូស្ត្រាលី ធ្ងន់កជាងគេរដ្ឋធានីកង់បេរ៉ា ខណៈមនុស្ស២នាក់ត្រូវរន្ទះបាញ់និងរបួសដោយសារត្រូវដុំទឹកកក

មនុស្សពីរនាក់ត្រូវរន្ទះបាញ់នៅជួរភ្នំខៀវ និង ពីរនាក់ទៀតរងរបួសនៅរដ្ឋធានីកង់បេរ៉ា ខណៈព្យុះទឹកកកធំៗបានវាយប្រហារឆ្លងកាត់ពីឆ្នេរខាងកើតអូស្ត្រាលី។ នេះយោងតាមកាសែត Daily Mial សរសេរកាលពីយប់ថ្ងៃ ២០ មករា។

ក្មេងប្រុសអាយុ ១៦ ឆ្នាំម្នាក់បានរងរបួសរលាកពេញដងខ្លួន ដៃ និង ជើង នៅពេលត្រូវរន្ទះបាញ់នៅក្បែរតំបន់ Katoomba ក្នុងរដ្ឋ NSW នៅម៉ោង ២រសៀលថ្ងៃចន្ទ។ បុរសអាយុ ២៤ នាក់ម្នាក់ក៏ទទួលការព្យាបាលរបួសផងដែរ ក្រោយត្រូវរន្ទះបាញ់ និង ត្រូវដុំទឹកកកព្យុះដែលវាយប្រហារនៅក្នុងតំបន់។ អ្នកទាំងពីរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Nepean ដើម្បីព្យាបាល។ 

ទន្ទឹមនេះដែរ មនុស្សពីរនាក់ត្រូវបានព្យាបាលរបួសស្រាលក្នុងទីក្រុងកង់បេរ៉ា ក្រោយព្យុះទឹកកក១៥នាទីបានបំបែកកញ្ចក់ឡាន អគារ និង បណ្តាលឱ្យមនុស្សរត់ចែកជើងគ្នារកទីសុវត្ថិភាព។ 

យោងតាមអ្នកព្យាករណ៍បានឱ្យដឹងថា ព្យុះទឹកកកឥឡូវកំពុងបោះពួយទៅផ្នែកដ៏ធំនៃរដ្ឋ NSW រដ្ឋ Victoria និង រដ្ឋ Queensland ភាគអាគ្នេយ៍៕ 

 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16