Index

ស្រវឹងស្រាបើកម៉ូតូទៅបុករបងរោងចក្រ រងរបួសធ្ងន់

     ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីគាត់បានជិះម៉ូតូម៉ាកសង់ប៊ិចមួយគ្រឿង ទៅបុករបងរោងចក្រក្នុងសួនឧស្សាហ៍កម្មវឌ្ឍនៈ២ ដែលហេតុការណ៍នេះកើតឡើងកាលពី ៧យប់ថ្ងៃទី ១៤ ធ្នូឆ្នាំ២០១៥ នៅក្នុងសួនឧស្សាហ៍កម្ម
វឌ្ឍនៈ២ ស្ថិតក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។
      ប្រភពព័ត៌មាន បានឲ្យដឹងថា ដំបូងគេឃើញបុរសរងគ្រោះជិះមួយគ្រឿងម៉ាកសង់ប៊ិច១១០ ពណ៌ខ្មៅ អត់ស្លាកលេខជិះតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើង ។លុះមកដល់ក្លោងទ្វារ សួនឧស្សាហ៍កម្មវឌ្ឍនៈ២ បានបត់ឆ្លងផ្លូវមកឆ្វេងដៃ ចូលតាមក្លោងទ្វារហួសប្រមាណជាង១០ម៉ែត្រ ដោយសារជាតិស្រវឹងក្នុងខ្លួនខ្លាំងទប់ម៉ូតូមិនរួច ក៏ជ្រុលចង្កូតទៅបុក របងរោងចក្រពេញទំហឹង បណ្តាលឲ្យរងរបួសក្បាល និងសន្លប់ស្តូកស្តឹង ។ជនរងគ្រោះនៅមិនទាន់គេស្គាល់អត្តសញ្ញាណនៅឡើយទេ ។
    ក្រោយពេលកើតហេតុ ប៉ូលិសមូលដ្ធាន បានទៅដល់ហើយបានទាក់ទងទៅរថយន្តសង្គ្រោះ បន្ទាន់របស់អង្គភាព ៧១១ មកដឹងយកទៅសង្គ្រោះបន្ត នៅមន្ទីរពេទ្យព្រះកុសុម:។ ចំណែកម៉ូតូ ត្រូវបានប៉ូលិសយកទៅរក្សាទុក នៅប៉ុស្តិក្រាំងពង្រ ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅវិញ៕

មតិយោបល់