Screenshot 71 2

ក្មេងប្រុស​នេះ​ស្លាប់​ក្រោយ​ហែល​ទឹក​អាង​បាន​មួយ​ម៉ោង​! ឪពុកម្តាយ​ទាំងឡាយ​គួរ​ដឹង​ពី​រឿងនេះ​!

​    ​នៅពេល​អ្នកចំណាយ​ពេល​យូរ​នៅ​អាង​ហែល​ទឹក វា​ជា​រឿង​ធម្មតា​ទេ​ដែលមាន​អារម្មណ៍​អស់កម្លាំង និង​ងងុយគេង ជាពិសេស​ក្មេងៗ ដែល​សកម្ម​ជាមួយ​ទឹក​។ នេះហើយ​ជា​មូល​ហេតុដែល​លោកស្រី Cassandra Jackson ពុំ​ចាប់អារម្មណ៍​នឹង​អ្វីដែល​កូន​គាត់​បាន​និយាយប្រាប់​គាត់ នៅពេល​កូន​គាត់​ប្រាប់ថា វា​អស់កម្លាំង​ខ្លាំង និង​ងងុយដេក ពេល​ត្រឡប់​ពី​ហែល​ទឹក​អាង​យ៉ាងយូរ​រួចមក​នោះ​។ Johnny អាយុ ១០ ឆ្នាំ បាន​ទៅ​ដេក​បន្ទាប់ពី​អស់កម្លាំង​ពេញ​មួយថ្ងៃ ហើយ​ម្តាយ​របស់​វា​ពុំបាន​រំពឹងថា​នឹង​មានរឿង​មិនល្អ​កើតឡើង​ចំពោះ​វា​នោះឡើយ​។

​    ​កូន​នេះ​បាន​បែកពពុះមាត់ និង​ពិបាក​ដកដង្ហើម​។ បន្ទាប់មក​ត្រូវបាន​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ហើយ​គ្រូពេទ្យ​បាន​ប្រាប់ថា អ្វីដែល​បានកើត​ឡើង​ចំពោះ​កូន​គាត់​គឺ​គេ​ហៅថា "​លង់ទឹក​បន្ទាប់បន្សំ​" ហើយ​វា​ក៏​ហួសពេល​ទៅហើយ​ដែរ​ចំពោះ​កូន​របស់គាត់​ដែល​ស្លាប់​ដោយសារ​ករណី​ដ៏​កម្រ​នេះ​។ វា​ជា​កើតឡើង​ដោយសារ​ក្មេង​ផឹកទឹក​អាង ហើយ​រោគសញ្ញា​នឹង​បង្ហាញ​ចេញ​ក្នុង​រយៈពេល ៧២ ម៉ោង​។

​    ​ទោះ​វា​ជា​ករណី​កម្រ ប៉ុន្តែ​ការ​លង់ទឹក​បន្ទាប់បន្សំ​នេះ​អាច​បណ្តាល​ឱ្យស្លាប់​ប្រសិនបើ​រោគសញ្ញា​ព្រមាន​ពុំ​ត្រូវបាន​អើពើ​។ រាល់​ពេលដែល​គ្រប់គ្នា (​មិន​ថា​ក្មេង​ឬ​ចាស់​) ស្រូបទឹក​ចូលក្នុង​សួត​វា​នឹង​ធ្វើឱ្យ​ហើម​សួត​។ ជាធម្មតា​ទឹកបាន​ចូលក្នុង​សួត នៅពេល​ការ​លង់ទឹក​បន្ទាប់បន្សំ​កើតឡើង ប៉ុន្តែ​បរិមាណ​ទឹកតែ​បន្តិច​ក៏​អាចធ្វើឱ្យ​ស្ទះខ្យល់​អុកស៊ីសែន​ដែល​បញ្ជូនទៅ​ផ្គត់ផ្គង់​សរសៃឈាម​បានដែរ​។

​    ​ប្រសិនបើ​កូន​របស់​អ្នកមាន​អាកា​រៈ​លង់ទឹក​បន្ទាប់បន្សំ ឬ​ផឹកទឹក​អាង​ច្រើនពេក​នោះ ត្រូវ​តាមដាន​មើល​រោគសញ្ញា​នៃ​ការ​លង់ទឹក​បន្ទាប់បន្សំ​ឱ្យបាន​ហ្មត់ចត់ និង​ត្រូវបញ្ជូន​កូន​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​។ រោគសញ្ញា​អាច​បង្ហាញ​ក្នុង​រយៈពេល ១​ម៉ោង ទៅ ៧២ ម៉ោង​។

​    ​ខាងក្រោម​នេះ​គឺជា​អ្វីដែល​លោកអ្នក​ត្រូវ​សង្កេតមើល​៖
​    ​- ហត់​ខ្លាំង​បន្ទាប់ពី​ហែល​ទឹក​អាង​រួច​
​    ​- ដកដង្ហើម​ខ្លីៗ​
​    ​- ឆាប់​ខឹង និង​ឆាប់​ឆេវឆាវ​ដោយ​គ្មាន​មូលហេតុ​៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់