ចិនប្រកាសថា វីរុសរលាកសួតថ្មីគឺឆ្លងពីមនុស្សទៅមនុស្ស ខណៈអ្នកជំងឺទី៤បានស្លាប់

ចិនបានបញ្ជាក់អំពីសំណាកគំរូដំបូងនៃវីរុស Wuhan Coronavirus បានឆ្លងរាលដាលពីមនុស្សទៅមនុស្ស ដោយថ្មីៗនេះបុគ្គលិកពេទ្យគឺស្ថិតក្នុងចំណោមអ្នកឆ្លង។ នេះយោងតាមកាសែត Independent សរសេរកាលពីថ្ងៃចន្ទទី២០មករា។
 
កាលពីព្រឹកថ្ងៃអង្គារ ក្រុមមន្ត្រីបានបញ្ជាក់អំពីអ្នកស្លាប់ទី៤ទាក់ទងនឹងវីរុសថ្មីនេះ ខណៈជាង ២០០ ករណីនៃវីរុសនេះត្រូវបានបញ្ជាក់រហូតមកទល់ឥឡូវនេះ និងមានការប្រកាសជាញឹកញាប់ក្នុងប្រទេសជប៉ុន ថៃ និងកូរ៉េខាងត្បូងផងដែរ។

គេជឿថាប្រភពដើមរបស់វីរុសនេះគឺនៅក្នុងទីផ្សារអាហារសមុទ្រមួយនៅទីក្រុង Wuhan ភាគកណ្តាលនៃប្រទេសចិន។

ប្រធានក្រុមជំនាញរបស់រដ្ឋាភិបាលចិនគឺលោក Zhong Nanshan បាននិយាយថា មនុស្សពីរនាក់នៅខេត្តក្វាងទុងនៅភាគខាងត្បូងប្រទេសចិនបានឆ្លងវីរុសនេះពីសមាជិកគ្រួសារ។

ក្រុមការងារគណៈកម្មាធិការសុខភាពជាតិក៏បានរកឃើញថា បុគ្គលិកពេទ្យមួយចំនួនបានធ្វើតេស្តវិជ្ជមានចំពោះមេរោគនេះ។

កាលពីថ្ងៃចន្ទអ្នកទេសចរជនជាតិអង់គ្លេសម្នាក់នៅក្នុងប្រទេសថៃគឺស្ថិតក្នុងចំណោមអ្នកដែលគេបារម្ភថាឆ្លងវីរុសរលាកសួតនេះ។

ការព្រួយបារម្ភអំពីការរីករាលដាលនៃវីរុសនេះបាននាំឱ្យមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនៅអាកាសយានដ្ឋាននានា ដោយពួកមន្រ្តីពេទ្យឃើញស្លៀកពាក់ក្នុងឈុត Hazmat ឡើងលើយន្តហោះ​ដោយចាកចេញពីវូហាន ដើម្បីធ្វើតេស្តលើជំងឺ ហើយអាកាសយានដ្ឋានអាមេរិកក៏ពិនិត្យអ្នកដំណើរដែលមកដល់ពីទីក្រុងនេះផងដែរ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16