adverise with khmeread Ec4d72ef 4d41 42f7 ac59 8976d2b3717e

ក្រុម​ជន​ជនសង្ស័យ​មួយក្រុម​កាប់​ប្លន់​យក​ម៉ូតូ​ពី​យុវជន​ម្នាក់​បានសម្រេច​

       ភ្នំពេញ ​៖ យុវជន​ម្នាក់​ត្រូវ​ក្រុម​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​បួន​នាក់​ប្រដាប់​ដោយ​ដាវ​និង​កាំភ្លើងខ្លី​មួយ​ដើម​ធ្វើ​សកម្មភាព​កាប់​និង​គំរាម​បាញ់​ប្លន់​យក​ម៉ូតូ​ឌ្រី​ម​សង់​សេរី​ឆ្នាំ​2015​មួយគ្រឿង ខណៈដែល​ជនរងគ្រោះ​ជិះ​ម៉ូតូ​មក​យក​សង្សារ​។​

   ​​    ​អំពើ​កាប់​ប្លន់​និង​គំរាម​បាញ់​ដ៏​សាហាវ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​២៤​ខែ​មិនា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងមុខ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ តាម​បណ្ដោយ​មហាវិថី​ព្រះ​ន​រោ​ត​ម្ដ​កែង​និង​ផ្លូវ​លេខ​១៨៤ ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ  រាជធានី​ភ្នំពេញ​។​

       ជនរងគ្រោះ​ឈ្មោះ កេ​ត សុ​ភ័​ក្ត្រា ភេទ​ប្រុស  អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​២៨៤៣ ផ្លូវលំ ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។ ចំណែក​ម៉ូតូ​ដែល​ត្រូវ​ក្រុម​ជនសង្ស័យ​យកទៅ​នោះ​ម៉ាក​ឌ្រី​ម​C125​សេរី​ឆ្នាំ​2015 ពណ៌​ខ្មៅ  ពាក់​ស្លាក​លេខ  ភ្នំពេញ​1CS-9881។​

       បើតាម​ការរាបរាប់​ពី​នារី​ជាស​ង្សា​របស់​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ទើបតែ​ចេញពី​ខារ៉ាអូខេ ហ្ស​ង់​អេ​លី​ហ្សេ ហើយ​បាន​តេ​ទូរស័ព្ទ​ហៅ​រូបនាង​ឲ្យ​មកជួយ​ឌុប​ផង​ព្រោះ​រូបគេ​ស្រវឹង ហើយក៏​បាន​ណាត់​ជួបគ្នា​នៅខាងមុខ​វិទ្យាល័យ​ព្រះ​​ស៊ី​សុវត្ថិ​។  
ពេលនោះ​រូបនាង​បាន​ជិះ​តាក់​ស៊ី​ចេញពីផ្ទះ​មក​ឈប់​ចាំ​នៅខាងមុខ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​បាន​មួយសន្ទុះ​ជនរងគ្រោះ​ក៏បាន​មកដល់​ដែរ​។​

        ប្រភព​បាន​បន្តថា ពេលដែល​ជនរងគ្រោះ​បាន​ឈប់​ម៉ូតូ​ភ្លាម ស្រាប់​លេចមុខ​ក្រុម​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​បួន​នាក់​ជិះ​ម៉ូតូ​ឌ្រី​ម​សង់​មួយគ្រឿង​និង​មួយគ្រឿង​ទៀត​មិន​ចាំ​ម៉ាក​និង​ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រៃ​មួយ​ដើម​និង​កាំភ្លើងខ្លី​មួយ​ដើម បានធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​និង​ដក​កាំភ្លើង​គំរាម​បាញ់​ថែមទៀត​។ ក្រោយពី​កាប់​រួច​ជនសង្ស័យ​បាន​យក​ម៉ូតូ​ជនរងគ្រោះ​ជិះ​គេចខ្លួនបាត់​តែម្តង​។​

         ក្រោយពី​កើតហេតុ​ជនរងគ្រោះ​បាន​ទំនាក់ទំនង​ទៅ​មិត្ត​ភ័​ក្រ​ឲ្យ​មកជួយ​ដឹក​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ ក្រោយមក​ទើប​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​ផ្សា​ថ្មី​៣ ដោយ​ខ្លួនឯង​។​

         សូមបញ្ជាក់ថា​នៅក្នុង​ទឹកដី​ខណ្ឌដូនពេញ​គឺ​តែងតែមាន​ករណី​ប្លន់​ប្រដាប់អាវុធ​និង​ករណី​ឆក់​កាបូប​ពី​ជនជាតិខ្មែរ​ក៏ដូចជា​ជនបរទេស​ស្ទើរតែ​ជា​រៀងរាល់​យប់ ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់