Inter Milan យល់ព្រមខ្ចីជើងខ្សែបម្រើ Victor Moses របស់ក្លឹប Chelsea

        ក្លឹប Inter Milan យល់ព្រមទទួល​យកខ្សែបម្រើ Victor Moses របស់​ក្លឹប Chelsea ​ក្នុងកិច្ច​សន្យា​ខ្ចីជើង​ ហើយ​អាចនឹង​ចុះកិច្ច​ព្រមព្រៀងផ្ទេរជា​អចិន្ត្រៃយ៍​ក្នុង​តម្លៃ​៨,៥​លានផោន។

        កីឡាករ​វ័យ​២៩ឆ្នាំ​រូបនេះ​បានមក​ដល់​ទីក្រុងមីឡែន​កាលពីយប់ថ្ងៃច័ន្ទ​ ដើម្បី​ពិនិត្យ​សុខភាព​នៅ​ក្លឹប Inter Milan បន្ទាប់ពី​កាត់បន្ថយ​ពេល​វេលា​ខ្ចីជើង​នៅ​ក្លឹប Fenerbahceនៅប្រទេសតួកគី។

        លោក PieroAusilioប្រធាន​បច្ចេកទេស​របស់​ក្លឹប Inter Milan បាន​ទទួល​ស្គាល់ថា “​យើង​សម្រេចកិច្ច​ព្រមព្រៀង​ជាមួយ​ក្លឹប​ឆេលស៊ី​សម្រាប់​ខ្ចីជើងកីឡាករ Victor ។ Olivier Giroudក៏អាចនឹង​ត្រូវ​បាន​ផ្ទេរ​ផងដែរ ប្រសិនបើ​យើង​លក់​ខ្សែប្រយុទ្ធ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16