WilfriedZahaសម្រេចចិត្តនៅបន្តជាមួយក្លឹប Crystal Palace រហូតដល់ចប់រដូវកាល

        ក្លឹប Crystal Palace បានបង្ហាញ​កម្លាំងចិត្ត​ខ្លាំង​ បន្ទាប់ពី​កីឡាករ WilfriedZahaបានប្រាប់ក្លឹប​ថា ខ្លួន​ចង់​នៅបន្តរហូត​ដល់ចប់​រដូវកាល​។​ ខ្សែបម្រើ​សញ្ជាតិ​កូតឌីវ័រ​រូបនេះ​បានព្យាយាម​រក​កិច្ច​សន្យាផ្ទេរ​ចេញ​នៅ​ខែនេះ ហើយ​ទើបតែ​បាន​តែង​តាំងលោក PiniZahavi ជា​ភ្នាក់ងារ​។

        ប៉ុន្តែ​រហូតមកដល់ពេលនេះលោក Zahaviមិន​ទាន់ទទួល​យកសំណើរបស់​ក្លឹបណាមួយនៅឡើយ​ទេ​ហើយ​មាន​បំណង​ទទួល​យក​តម្លៃផ្ទេរ ៨០លានផោន​ដែល Palace បាន​កំណត់ ហើយ​នឹង​ព្យាយាម​ជួយ​រក​ច្រក​ចេញ។

        កីឡាករវ័យ​២៧​ឆ្នាំរូបនេះ​មិនសប្បាយចិត្ត​ បន្ទាប់ពី​ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​ផ្ទេរ​ទៅ​ក្លឹប Everton កាលពីរដូវក្តៅឆ្នាំ​មុន ប៉ុន្តែ​ហាក់ដូចជា​សុខចិត្ត​នៅជាមួយ​ក្លឹប Palace បន្តទៀត​រហូដ​ល់ចប់រដូវកាល។

        ក្លឹប Spursនិង​ Chelsea បាន​បង្ហាញចំណាប់អារម្មណ៍​លើ​ Zaha ក្នុងខែ​នេះ ប៉ុន្តែក្លឹបទាំងពីរ​កំពុង​ផ្តល់អាទិភាព​ដល់​ការជ្រើសរើស​ខ្សែប្រយុទ្ធថ្មី​ម្នាក់ទៀត​ ប៉ុន្តែក្លឹបទាំង​ពីរ​មិនហ៊ាន​ផ្តល់តម្លៃខ្ពស់​ដែល​ក្លឹប Crystal Palace បានទាមទានោះទេ ៕

adverise with khmeread