ចាប់ជនជាតិចិនជំរិតហើយសម្លាប់ញាត់ក្នុងរថយន្តត្រូវបានប៉ូលិសវ៉ៃខ្នោះចិន២នាក់

ភ្នំពេញ ៖ មានករណីជនជាតិចិនចាប់ជំរិតហើយសម្លាប់ជនជាតិចិនដូចគ្នា ពីស្រុកអង្គស្នួល ខេត្តកណ្ដាល ត្រូវកម្លាំងប៉ូលិសតាមស្រាវជ្រាវ និងបង្ក្រាបបាននៅម្ដុំរង្វង់មូលចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងឃាត់ខ្លួនបានជនដៃដល់២នាក់ ហើយឃើញជនរងគ្រោះត្រូវក្រុមជនសង្ស័យសម្លាប់នៅក្នុងរថយន្ដ កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ។

ប៉ូលិសនិយាយថា កម្លាំងប៉ូលិសជំនាញនៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន សហការជាមួយប៉ូលិសរាជធានីភ្នំពេញ និងប៉ូលិសខេត្តកណ្ដាល តាមស្រាវជ្រាវរហូតប្រទះឃើញជនសង្ស័យនៅម្ដុំរង្វង់មូលចោមចៅ ក៏ស្ទាក់ចាប់តែម្តង។

ប៉ូលិសបន្តថា ប្រតិបត្តិការនេះកម្លាំងប៉ូលិសជំនាញបានចាប់ខ្លួនជនសង្ស័យ២នាក់ ជាជនជាតិចិន ខណៈជនរងគ្រោះដែលជាជនជាតិចិនដូចគ្នា ត្រូវបានគេសម្លាប់ដាក់ខាងក្រោយគូទឡាន ម៉ាក Lexus LX470 ពាក់ផ្លាកលេខភ្នំពេញ2L-8689 ដែលជាមធ្យោបាយធ្វើសកម្មភាពចេញពីស្រុកអង្គស្នួល ខេត្តកណ្ដាល។យ៉ាងណាក៏ដោយប៉ូលិសមិនទាន់បានបង្ហាញអត្តសញ្ញាណជនល្មើសនិងជនរងគ្រោះនៅឡើយ។

ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅនាយកដ្ឋានប៉ូលិសព្រហ្មទណ្ឌក្រសួង ដើម្បីធ្វើការសួរនាំបន្ដ ខណៈមូលហេតុ នៃករណីចាប់ជំរិតមិនទាន់បានបញ្ជាក់លម្អិតនៅឡើយ ៕

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81