បុរសម្នាក់នាំស្រីកំណាន់មកមើលបាល់ ត្រូវកាមេរ៉ាចាប់បានជាក់ស្តែងកំពុងថើបគ្នា ប្រពន្ធនៅផ្ទះចាំតែសំលៀងកាំបិតរង់ចាំ

អ្នកគាំទ្របាល់ទាត់ម្នាក់ ដែលមានភាពល្បីល្បាញយ៉ាងខ្លាំងសម្រាប់ប្រតិកម្មរបស់គាត់ទៅលើការចាប់ជាប់ក្នុងល្បែង Kiss Cam "តម្រូវឱ្យដៃគូថើបគ្នាអំឡុងទស្សនាកីឡាក្នុងកីឡដ្ឋាន" កាលពីថ្ងៃសៅរ៍កន្លងទៅ បានទទួលស្គាល់ថា គាត់លួចផិតក្បត់ជាមួយនឹងប្រពន្ធរបស់គាត់។

វីដេអូនេះបានបង្ហាញពីប្រិយមិត្តកំហូចរូបនេះកំពុងអង្គុយទស្សនាការប្រកួតរវាងក្រុម Barcelona SC និង Delfin ក្នុងប្រទេសអេក្វាឌ័រ បាននៅកៀកកើយជាមួយនារីម្នាក់ និងថើបនាង មុននឹងងាកមុខចេញធ្វើដូចជាមនុស្សមិនស្គាល់គ្នា ជាមួយនឹងទឹកមុខដ៏ភ័យរន្ធត់ ពេលដែលកាមេរ៉ាប្រមាញ់បានរូបគាត់។

គាត់ និងស្រ្តីនោះហាក់មានទំនាក់ទំនងមិនប្រក្រតី ដោយធ្វើឱ្យមនុស្សជាច្រើនមានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះហេតុផលនៅពីក្រោយភាពមិនប្រក្រតីរបស់ពួកគេ។

បច្ចុប្បន្នបុរសរូបនេះបានចេញមុខបញ្ជាក់ការពិតអំពីរឿងនេះ។ លោក Deyvi Andrade បានប្រើប្រាស់បណ្តាញសង្គម ដើម្បីទទួលស្គាល់ពីការសង្ស័យពីមនុស្សគ្រប់គ្នា ថាគាត់ពិតជាបានលួចក្បត់ទៅលើប្រពន្ធរបស់គាត់ពិតមែន។ 

គាត់បានសរសេរថា "បើសិនវាជាស្រីម្នាក់នៅជាមួយខ្ញុំតើអ្នកចង់ធ្វើអ្វី? វីដេអូជាច្រើនត្រូវបានចរាចរណ៍និយាយពីមនុស្សស្រីមិនស្មោះត្រង់ ប៉ុន្តែពួកគេមិនបានយកមកលេងសើចយ៉ាងគឃ្លើនយ៉ាងសម្បើមដូចខ្ញុំអ៊ីចឹងទេ។ ខ្ញុំត្រូវការពារកិត្តិយសរបស់ខ្ញុំ និងមោទនភាពរបស់ខ្ញុំក្នុងនាមជាបុរសម្នាក់រហូតដល់ទីបញ្ចប់។ យើងទាំងអស់គ្នាសុទ្ធតែធ្លាប់បរាជ័យ ហើយយើងទាំងអស់គ្នាសុទ្ធតែធ្លាប់ស្តាយក្រោយ អរគុណអ្នកដែលបានអញ្ជើញខ្ញុំទៅកាន់ព្រះវិហារ ហើយប្រសិនបើខ្ញុំទៅជាដូច្នេះវានឹងធ្វើ​ឱ្យខ្ញុំអាចលាងបាបដល់គ្រួសាររបស់ខ្ញុំបាន។ គ្មាននរណាម្នាក់អាចបំផ្លិចបំផ្លាញមុខមាត់របស់ខ្ញុំបានទេ ព្រះជាម្ចាស់គឺធំមហិមា និងកម្លាំងខ្លាំងក្លា ហើយស្រ្តីទាំងអស់នេះដែលរិះគន់ខ្ញុំ ដែលខ្ញុំដឹងដូចគ្នាថាបានផិតក្បត់ហើយនោះ ប៉ុន្តែនៅតែនិយាយដដែលៗ"។

ការបង្ហោះនោះបន្ទាប់មកគាត់បានបង្វែរទិសដៅ និងបានសុំទោសប្រពន្ធរបស់ខ្លួន ដោយអះអាងថា "បងចង់ត្រឡប់ទៅរស់នៅគ្រាទាំងនេះនៅក្បែរអូនវិញ។ បងពិតជាសុំទោស ហើយនេះគឺជាហេតុដែលបងត្រូវចេញមុខជាសាធារណៈដើម្បីបញ្ចេញមតិទៅលើរឿងមិនសមហេតុផលទាំងនេះ ដូច្នេះបងអាចសុំឱ្យអូនអភ័យទោសឱ្យបង។ បងពិតជាច្របូកច្របល់ ប៉ុន្តែបងពិតជាចង់បានអូនត្រឡប់មកវិញ"។ 

វាពិតជារឿងចម្លែកដែលនាំគ្នាចង់ដឹងថាតើឥឡូវស្រីកំណាន់របស់គាត់កំពុងនៅដេញតាមគាត់ឬអត់។ អ្នកក៏ត្រូវតែដឹងដូចគ្នាដែរថាតើប្រពន្ធរបស់គាត់សុខចិត្តអធ្យាស្រ័យដល់គាត់ឬអត់៕ 

 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16