កូនភ្លោះច្រើនពេកប្រមូលផ្តុំគ្នាដើម្បីបំបែកឯតទគ្គកម្មពិភពលោក ត្រូវបរាជ័យ ព្រោះអ្នកផ្ទៀងផ្ទាត់វិលមុខនឹងចំនួនមនុស្សច្រើនជ្រុល

ការប៉ុនប៉ងដើម្បីបង្កើតឯតទគ្គកម្មពិភពលោកនៅក្នុងប្រទេសស្រីលង្កា សម្រាប់ការប្រមូលផ្តុំកូនភ្លោះធំបំផុតហាក់ដូចជាមិនបានជោគជ័យ បន្ទាប់ពីមានមនុស្សភ្លោះចូលរួមច្រើនពេក។

អ្នករៀបចំព្រឹត្តិការណ៍ហៅថា Sri Lanka Twins បានអំពាវនាវដល់កូនភ្លោះរបស់ប្រទេសកោះមួយនេះឱ្យជួបជុំគ្នានៅឯពហុកីឡដ្ឋានកីឡាជាតិក្នុងរដ្ឋធានីកូឡុំបូ ដើម្បីព្យាយាមបំបែកឯតទគ្គកម្មពិភពលោកហ្គីណេសរបស់តៃវ៉ាន់ក្នុងឆ្នាំ ១៩៩៩។

ឯតទគ្គកម្មបន្ទាប់គឺកូនភ្លោះ ៣.៩៦១ គូ ក្នុងនោះ ៣៧ គូសម្រាប់កូនភ្លោះបីនាក់ និង ៣ គូសម្រាប់កូន៤នាក់ បានផ្តុំគ្នានៅកន្លែងតែមួយ។

ប៉ុន្តែហ្វូងមនុស្សដែលមានចំនួនច្រើនជាងការរំពឹងទុកបានប្រមូលផ្តុំគ្នានៅពហុកីឡដ្ឋានកាលពីថ្ងៃចន្ទ ដែលបណ្តាលឱ្យឈរជាជួរវែង និងមានន័យថាវិធានដ៏តឹងរ៉ឹងស្តីពីការចុះឈ្មោះត្រូវបានរារាំង ព្រោះភ្លោះច្រើនពេកពិបាកផ្ទៀងផ្ទាត់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16