adverise with khmeread 0

លោកអ្នក​នឹងមិន​ជឿថា​រូបភាព​អស្ចារ្យ​ទាំងអស់នេះ​ថត​នៅ​ទីកន្លែង​តែមួយ​នោះឡើយ​!

    ​ក្នុង​ឆ្នាំ ១៨៨៣ កម្មករ​សាងសង់​ផ្លូវដែក​កាណាដា​បីនាក់​បាន​រកឃើញ​រប​ស់​មួយ​ដ៏​អស្ចារ្យ​កប់​ជ្រៅ​ក្នុង​តំបន់ភ្នំ​ថ្ម​នៃ​ខេត្ត Alberta​។

​    ​នៅ​ជម្រាល​ខាងកើត ពួកគេ​បាន​រកឃើញ​រូងភ្នំ​មួយ ដែលមាន​អាងទឹក​ក្តៅ​ជាច្រើន​។ សព្វថ្ងៃ​អាង​ទាំងនោះ​ត្រូវបាន​គេ​ហៅថា ទីកន្លែង​កំណើត​នៃ​ឧទ្យាន​ជាតិ​កាណាដា​។ ឧទ្យាន​ជាតិ​បាន់​ហ្វ៍ (Banff National Park) ជា​ឧទ្យាន​ទីមួយ​ក្នុងប្រទេស​កាណាដា និង​ជា​ឧទ្យាន​ជាតិ​ទី​បី​លើ​ពិភពលោក បាន​លេច​រូបរាង​ឡើង​ចេញពី​តំបន់​អាង​មួយ​ទំហំ ៦.៦៤០ គីឡូម៉ែត្រ​ការ៉េ​។

​     ក្នុង​តំបន់​ឧទ្យាន​ដ៏​អស្ចារ្យ​បំផុត​មួយ​លើ​ពិភពលោក​នេះ​មាន​កន្លែង​ស្អាតៗ​រាប់មិនអស់ ហើយ​ប្រសិនបើ​លោកអ្នក​គិតថា​បឹង​ខៀវ Lake Louise ស្អាត​ជាងគេ គឺ​ខុស​ហើយ​។ ពេល​រដូវ​កាល​ផ្លាស់ប្តូរ ទេសភាព​តំបន់​នេះ​បាន​ប្រែប្រួល​ទៅជា​ស្អាត​មួយបែប​ផ្សេងៗ​ពីគ្នា មិន​ថា​ព្រៃ ជ្រលង​ដងអូ​គឺ​សុទ្ធតែ​ស្អាត​ដូចគ្នា​ទាំងអស់​។ ហើយ​បើ​សង្កេត​តាម​រូបភាព នោះ​លោកអ្នក​នឹងមិន​ជឿថា​វា​ត្រូវបាន​ថត​នៅ​កន្លែង​តែមួយ​នោះឡើយ​៕ 

adverise with khmeread
ប្រភព៖ វ៉ា​យ​រ៉​ល​ណូ​វ៉ា​

អ្នកនឹងចូលចិត្ត

មតិយោបល់